(Khmer) កិច្ចប្រជុំស្តីពីការចុះពិនិត្យសំណង់របស់លោក អ៊ឺង កូវហៃ
Published Date: Tuesday, June 21, 2016, 11:15 PM
(Khmer)
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម អៀង អូននី អភិបាលរង រាជធានីភ្នំពេញ បានប្រជុំស្តីពីការចុះពិនិត្យសំណង់របស់លោក អ៊ឺង កូវហៃ ដែលសាងសង់មិនមានការព្រមព្រៀងលើព្រំដី ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងរួមដោយមន្ត្រីជំនាញពាក់ព័ន្ឋទាំងអស់ ព្រមទាំងគូរភាគីនៃទំនាស់ផងដែរ។ ដើម្បីបញ្ចប់ទំនាស់ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១- មន្ត្រីបច្ចេកទេសទាំងអស់ដែលពាក់ព័ន្ឋ របស់សាលារាជធានីភ្នំពេញ ត្រូវចុះទៅត្រួតពិនិត្យលើស្ថានភាពជាក់ស្តែង និងអញ្ជើញប្រជាពលរដ្ឋដែលពាក់ព័ន្ឋឲ្យចូលរួមសហការទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហារ។
២- សំណង់ដែលសាងសងហើយ គឺមិនអនុញ្ញាតិឲ្យប្រើប្រាស់ជាដាច់ខាត រង់ចាំការដោះស្រាយ។
៣- កសាង និងរៀបចំរបាយការណ៏ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនទៅ ឯកឧត្តមអភិបាលពិនិត្យ និងសម្រេច៕