(Khmer) កិច្ចប្រជុំសាមញ្ញលេីកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិ២
Published Date: Sunday, June 26, 2016, 5:05 AM
(Khmer)
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ មានបើកកិច្ចប្រជុំសាមញ្ញលេីកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិ២ ដែលរួមមានរបៀបវារះដូចខាងក្រោម :-
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។
៣-ពិនិត្យ និងអនុម័តប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរយះពេល១២ខែ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ ឆ្នាំទី៣ (២០១៦-២០១៧) ។
៤-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិ.ច្រកចេញចូលតែមួយ ។
៥-បញ្ហាផ្សេងៗ
*ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជា ខេមា អភិបាលស្តីទីខណ្ឌព្រែកព្នៅ ។