Home  /  News & Press Releases  /  Council News  /  (Khmer) កិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក...

(Khmer) កិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ​ អាណត្តិទី២

Published Date: Wednesday, June 03, 2015, 4:28 PM

(Khmer)

Council12250515(1)Council12250515(2)

         ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ២ បានបើកកិច្ចប្រជុំសាមញ្ញលើក ទី១២ នាព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០១៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ អង្គ​ប្រជុំ​នេះ​មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា​រាជធានី​ភ្នំពេញចំនួន ២១រូប លើ២១រូប គណៈ​អភិបាល​រាជធានី​ភ្នំពេញចំនួន ៣រូប លើ៧រូប នាយក នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការ​សាលារាជធានី​ភ្នំពេញ និង​ប្រធាន​មន្ទីរ-អង្គភាពជុំវិញសាលារាជធានីភ្នំពេញចំនួន ៥៣រូប ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល និង​តំណាង​ប្រជា​ពល​រដ្ឋ​​ចំនួន ៦រូប សរុបវត្តមានទាំងអស់ចំនួន ៨៣រូប ។

កិច្ចប្រជុំក្រុមប្រឹក្សានេះមានរបៀបវារៈ

  • របៀបវារៈរួម ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តដោយសំឡេងគាំទ្រ ២១ លើ២១រូប។
  • របៀបវារៈ ទី១ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិទី២ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ ដោយសម្លេងគាំទ្រ ២១ លើ២១រូប ឯកភាព​តាម​ខ្លឹមសារ​ដើម​នៃសេចក្តីព្រាងទាំងស្រុង។
  • របៀបវារៈទី២ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៥ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ដែលអានជូនដោយ លោក មាន ចាន់យ៉ាដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ​ដោយ​សម្លេង​​គាំទ្រ ១៥ លើ២១​រូប(មិនគាំទ្រ ៦រូប) ឯកភាពតាមខ្លឹមសារដើមនៃសេចក្តីព្រាង ក្រោយ​ពី​បាន​កែ​សម្រួល​នូវ​ចំណុច​មួយ​ចំនួន ។
  • របៀបវារៈទី៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើការបោះឆ្នោតជាសម្ងាត់ ដើម្បីតែងតាំងប្រធានការិយាល័យសេដ្ឋកិច្ច​ហិរញ្ញកិច្ច នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម​សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងប្រធាន​ការិយាល័យ​បសុព្យាបាល​ នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ។
    ជាមួយនេះដែរ អង្គប្រជុំបានកោតសរសើរដល់គណៈអភិបាលរាជធានីភ្នំពេញដែលបានអនុវត្តការងាររបស់រដ្ឋបាល រាជធានីភ្នំពេញបានល្អប្រសើរ និងបានលើកឡើងនូវការងារមួយចំនួន រួមមាន៖
    ១-ភាពយឺតយ៉ាវក្នុងការរៀបចំឯកសារផ្លាស់ប្តូក្រុមប្រឹក្សាសង្កាត់។
    ២-ស្នើសុំបញ្ជាក់ពីការងារស្ថាបនាផ្លូវ វ៉េង ស្រេង និងប្រព័ន្ធលូ ថាតើជាគម្រោងស្ថាបនារួំ ឬយ៉ាងណា ព្រោះមាន​ប្រជាពលរដ្ឋរអ៊ូរទាំងពីការធ្វើប្រព័ន្ធលូ ដោយមានអ្នកយកថវិកាពីប្រជាពលរដ្ឋពី ១៥ដុល្លារ ទៅ២០ដុល្លារ។
    ៣-ស្នើសុំឱ្យមានការគិតគូរពីប្រព័ន្ធរំដោះទឹក នៅក្នុងគម្រោងលុបបឹង ដើម្បីធ្វើការអភិវឌ្ឍ នៅផ្លូវ សឡា។
    ៤-ស្នើសុំរដ្ឋាករស្វយ័តទឹកក្រុងភ្នំពេញ ជួយពន្លឿនការងារតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងរាំង និង​ភូមិកប់ស្រូវ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

         ឆ្លើយតបនឹងការលើកឡើងខាងលើ លោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង ឯកឧត្តម​អភិបាល​ នៃគណៈ​អភិបាល​រាជធានីភ្នំពេញ បានបកស្រាយ និងបំភ្លឺជូនអង្គប្រជុំបានជ្រាបពីចំណាត់ការកន្លងមក និងនៅពេល​ខាងមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំង​ទទួល​យក​នូវអនុសាសន៍ដែលអង្គប្រជុំបានលើកទលើងពាក់ព័ន្ធ នឹងការងាររដ្ឋ​បាលរបស់សាលារាជធានីភ្នំពេញ​ដើម្បីការកែសម្រួលឱ្យកាន់តែល្អប្រសើរ។

         នាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា​ដែល​មាន​វត្តមាន​ក្នុងអង្គប្រជុំ ហើយ​ក៏បាន​ជំរាប​ជូនអង្គប្រជុំពីការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំអាគាររដ្ឋបាលថ្មីរបស់សាលារាជធានី​ភ្នំពេញ។

Council12250515(3)Council12250515(4)