(Khmer) កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការរៀបចំមហាសន្និបាត ( AIMF )
Published Date: Friday, November 29, 2019, 10:29 AM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភំ្នពេញបានរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការរៀបចំមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) លើកទី៣៩ ឆ្នាំ២០១៩ នៅរាជធានីភំ្នពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងអង្គមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) និងរៀបចំកិច្ចការការពារសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងអង្គមហាសន្និបាតនេះ៕