(Khmer) កិច្ចប្រជុំពិភាក្សាស្តីពីផែនការរយៈពេលវែងនៃទីតាំងព្រលានយន្តហោះអន្តរជាតិថ្មី
Published Date: Thursday, July 14, 2016, 10:48 PM
(Khmer)
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយ ក្រុមហ៊ុន ខេមបូឌៀ អ៊ែរផត (Cambodia Airports) មន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធនានា បានប្រជុំពិភាក្សាស្តីពីផែនការរយៈពេលវែងនៃទីតាំងព្រលានយន្តហោះអន្តរជាតិថ្មី ដែលយើងនឹងត្រូវសម្រេចជ្រើសរើសយកទីតាំងណាមួយដើម្បីធ្វើព្រលានយន្តហោះ ហើយនៅក្នុងនោះដែរយើងមិនទាន់កំណត់យកទីតាំងណានៅឡើយ ដោយត្រូវធ្វើការសិក្សាទីតាំងសិន។