(Khmer) កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យាផ្ទេរការថែរក្សាសួនច្បារ និងភ្លើងបំភ្លឺសាធារណៈទៅក្រុមហ៊ុនឯកជន
Published Date: Tuesday, June 14, 2016, 10:13 PM
(Khmer)
នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យាផ្ទេរការថែរក្សាសួនច្បារ និងភ្លើងបំភ្លឺសាធារណៈទៅក្រុមហ៊ុនឯកជនទទួលខុសត្រូវ ជាថ្នូរជាមួយនឹងទីតាំងផ្សាយពាណិជ្ជកម្ម។
គួររំលឹកដែរថា បង្គោលភ្លើងបំភ្លឺសាធារណៈទាំងអស់មានចំនួន ១១.០០០បង្គោល ដែលត្រូវប្តូរជាអំពូលLED វិញ ហើយគិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនបានប្តូរបានជាង ២.០០០អំពូលហើយ៕