(Khmer) កិច្ចប្រជុំពិភាក្សាលក្ខណៈបច្ចេកទេសនៃការបំពាក់កាមេរ៉ាសុវត្តិភាពតាមភ្លើងស្តុប និងទីតាំងសំខាន់ៗទូទាំងរាជធានីភ្នំពេញ
Published Date: Tuesday, June 21, 2016, 11:12 PM
(Khmer)
នៅរសៀលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ រួមជាមួយមន្រ្តីពាក់ព័ន្ធទាំងអស់ បានប្រជុំពិភាក្សាលក្ខណៈបច្ចេកទេសនៃការបំពាក់កាមេរ៉ាសុវត្តិភាពតាមភ្លើងស្តុប និងទីតាំងសំខាន់ៗទូទាំងរាជធានីភ្នំពេញចំនួន ៦០០កាមេរ៉ា។ ដំណើរការនៃការដំឡើងកាមេរ៉ាសុវត្តិភាពទាំង៦០០នេះ នឹងត្រួវសហការគ្នាដំឡើងដោយក្រុមហ៊ុន HSC, ZTE និងក្រុមហ៊ុនCFOCN ។
គួរបញ្ជាក់ដែលថា៖ ប្រត្តិការដំឡើងកាមេរ៉ានេះ នឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ហើយនឹងត្រូវបញ្ចាប់នៅថ្ងៃទី ១០ខែ វិច្ចិការ ឆ្នាំ២០១៦។