(Khmer) កិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញ ស្តីពីការត្រួតពិនិត្យវឌ្ឈនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រឡាយអូរវែង
Published Date: Thursday, June 13, 2019, 9:01 AM
(Khmer)
នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញ ស្តីពីការត្រួតពិនិត្យវឌ្ឈនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រឡាយអូរវែង ចាប់ពីស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ដល់ផ្លូវ ៩០៧ (ចំណតយានដ្ឋានសូរិយាដឹកអ្នកដំណើរ) ប្រវែង ៤.៤៥០ម៉ែត្រ ដោយការស្ថាបនាជំហានដំបូង ចាប់ពីស្ពានវត្តទួលអស់លោក មកដល់ផ្លូវ ៩០៧ មានប្រវែង ៧៤០ម៉ែត្រកំពុងតែស្ថាបនា។