(Khmer) កិច្ចប្រជុំពិភាក្សាការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
Published Date: Monday, July 23, 2018, 1:03 PM
(Khmer)
រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សាការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងគណបក្សនយោបាយនានាក្នុងរាជធានីភ្នំពេញ។
នារសៀលថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងកម្លាំងមានសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពិភាក្សាការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងន័យធានាឱ្យបាននូវសេចក្តីកក់ក្តៅ និងសេរីភាពពេញលេញជូនបងប្អូនប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ៕