(Khmer) កិច្ចប្រជុំដើម្បីបន្តដោះស្រាយបញ្ហាជួសជុលផ្លូវសំបុកមាន់ អណ្ដូងលូ គម្របលូ ស្តារប្រឡាយនានាក្នុងរាជធានីភ្នំពេញ
Published Date: Monday, June 06, 2016, 5:44 PM
(Khmer)
នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដើម្បីបន្តដោះស្រាយបញ្ហាជួសជុលផ្លូវសំបុកមាន់ អណ្ដូងលូ គម្របលូ ស្តារប្រឡាយនានាក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាល បានណែនាំដល់គ្រប់រដ្ឋបាលខណ្ឌទាំងអស់ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីរៀបចំស្តារ និងជួសជុលអណ្ដូងលូ គម្របប្រឡាយ-លូ និងផ្លូវសំបុកមាន់ឲ្យបានទាន់ពេលមុនរដូវវស្សាមកដល់។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសជាសាធារណ:ថា គ្មានការវៃអង្គាសថវិកាពីប្រជាពលរដ្ឋ ដើម្បីយកមកអភិវឌ្ឍន៍ និងថែទាំផ្លូវ លូ ភ្លើងបំភ្លឺសាធារណ:នានា តាមគ្រប់រូបភាព ចាប់ពីពេលនេះតទៅ៕