(Khmer) ការិយាល័យច្រកចេញចូលតែមួយ នៅសាលារាជធានីភ្នំពេញ
Published Date: Tuesday, July 24, 2018, 1:05 PM
(Khmer)
ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានឆាប់រហ័សតាមនីតិវិធីប្រកបដោយតម្លាភាព គុណភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ។រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅសាលារាជធានីភ្នំពេញ និងដើម្បីជម្រុញឲ្យការអនុវត្ត លើការងារនេះបានល្អប្រសើរនារសៀលថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការរៀបចំដាក់អោយដំណើរការអង្គភាពច្រកចេញចូលតែមួយសម្រាប់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានីភ្នំពេញ។