(Khmer) ការស្ថាបនាផ្លូវ និងសាងសង់ស្ពាន នៃមហាវិថីអ្នកឧកញ្ញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង
Published Date: Friday, October 26, 2018, 2:32 PM
(Khmer)
បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងបានទទួលបានសមិទ្ធផលថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមានការស្ថាបនាផ្លូវ និងសាងសង់ស្ពាន នៃមហាវិថីអ្នកឧកញ្ញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង មានប្រវែង២.៨៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងត្រូវបានប្រារព្ធពិធីបើកការដ្ឋាន ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ០២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨៕