(Khmer) ការបិទផ្លូវចុះពីស្ពានព្រះមុន្នីវង្សចាស់ត្រង់ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្ស
Published Date: Friday, October 25, 2019, 9:20 AM
(Khmer)
ដើម្បីធានាសុវត្ថិភាពការដ្ឋាន ចាប់ពីវេលាម៉ោង ២១:០០យប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ដល់ម៉ោង ៥:០០ទៀបភ្លឺថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ នឹងធ្វើការចាក់បេតុងតួស្ពាន(Box Girder) ដំណាក់កាលទី២ ដោយត្រូវបិទផ្លូវមិនអោយធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ត្រង់ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ ។

ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្សទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តអោយធ្វើចរាចរជាធម្មតា។
សូមសាធារណជនមេត្តាជ្រាប និងមេត្តាយោគយល់អធ្យាស្រ័យ ដោយសេចក្តីអនុគ្រោះ។