(Khmer) ការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង
Published Date: Sunday, October 07, 2018, 11:11 AM
(Khmer)
ការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង!
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតបងប្អូនប្រជាពលរដ្ឋកម្ពុជា តាមរយៈរថយន្តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញដោយមិនបង់ប្រាក់ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ នៅចំណតសួនច្បារឫស្សីកែវ៕