Home  /  News & Press Releases  /  Poor job organizing and managing community  /  (Khmer) ការត្រួតពិនិត្យ តាមដាន និងការគាំទ្រដល់ក...

(Khmer) ការត្រួតពិនិត្យ តាមដាន និងការគាំទ្រដល់ការអនុវត្តសកម្មភាពពាក់ព័ន្ធ នឹងការលើកកម្ពស់ភាពធន់របស់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ

Published Date: Thursday, November 23, 2017, 12:33 PM

(Khmer)

បងប្អូនក្នុងសហគមន៍ទាំងអស់ ត្រូវសហការគ្នាក្នុងកិច្ចការការពារមូលដ្ឋានរបស់ខ្លួនអោយមានសុខសុវត្ថិភាព មូលដ្ឋានល្អគ្មានគ្រឿងញៀន គ្មានចោរកម្ម

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ” ការត្រួតពិនិត្យ តាមដាន និងការគាំទ្រដល់ការអនុវត្តសកម្មភាពពាក់ព័ន្ធ នឹងការលើកកម្ពស់ភាពធន់របស់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ” ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

23737669_829884373858983_4429701810378284378_o 23847096_829884457192308_8776641051203655863_o

វគ្គបណ្ដុះបណ្ដាលនេះ គឺជាចំណេះដឹងមួយ ដើម្បីជាការរួមចំណែកអោយសិក្ខាកាមបានយល់ដឹងពីសារៈសំខាន់នៃការកសាងសហគមន៍អោយរឹងមាំ និងត្រៀមសម្រាប់ការដោះស្រាយពេលជួបបញ្ហា ដែលមានគោលបំណងសំខាន់ៗដូចខាងក្រោយ៖
– ត្រូវយល់ពីសារៈសំខាន់នៃការកសាងសហគមន៍មួយអោយរឹងមាំ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ
– រៀបរាប់ពីសារៈសំខាន់ក្នុងការត្រៀមបម្រុងសម្រាប់គ្រោះហានិភ័យ
– រៀបរាប់ពីរបៀបដែលគណៈកម្មការកិច្ចការនារី និងកុមារ ធ្វើការជាមួយសហគមន៍ ដើម្បីត្រៀមបម្រុងសម្រាប់ការសង្គ្រោះបន្ទាប់ និងការដោះស្រាយ
– រៀបរាប់ពីផលប៉ះពាល់នៃគ្រោះហានិភ័យទៅលើការអភិវឌ្ឍន៍របស់កុមារ
– ពិពណ៌នាពីសារៈសំខាន់របស់គ្រួសារសហគមន៍ និងយន្ដការគាំទ្រសម្រាប់ការអភិវឌ្ឍន៍កុមារ។