(Khmer) ការជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម VU QUANG MINH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា
Published Date: Wednesday, April 11, 2018, 8:41 PM
(Khmer)
នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម VU QUANG MINH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបថ្ងៃនេះ ក៏បានបង្កើននូវទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ កាន់តែស្និតស្នាល ទាំងការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។