(Khmer) ការចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត
Published Date: Friday, July 20, 2018, 12:56 PM
(Khmer)
បន្ទាប់ពីចប់ពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន ១.៥៦៥ក្បាលដីជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិដំណាក់ធំ១ និងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញរួចមក ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់ស្ថានភាពទឹកជំនន់តាមដងស្ទឹងព្រែកត្នោត និងជួយដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦ភូមិ ដែលរងការលិចទឹក ដោយបានបញ្ជូនកម្លាំង និងអូប័រចំនួន ២០គ្រឿង សម្រាប់បម្រើការដឹកជញ្ជូនទៅមក។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានចាត់តាំងអោយមានក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះបន្ទាន់ និងរៀបចំស្បៀងអាហារទុកជូនប្រជាពលរដ្ឋនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ៕