(Khmer) ការគ្រប់គ្រង ជួសជុល និងថែទាំភ្លើងបំភ្លឺសាធារណៈ
Published Date: Wednesday, October 09, 2019, 8:47 AM
(Khmer)
នាល្ងាចថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រង ជួសជុល និងថែទាំភ្លើងបំភ្លឺសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចុូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុន PPD E&C និងរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចូលរួមថែទាំ ជួសជុល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈ និងការថែទាំដើមឈើ សួនច្បារសាធារណៈ។