Home  /  News & Press Releases  /  District’s news  /  (Khmer) ​ការ​ស្ថាបនាផ្លូវបេតុង​៣​ខ្សែនៅភូមិ​អន្...

(Khmer) ​ការ​ស្ថាបនាផ្លូវបេតុង​៣​ខ្សែនៅភូមិ​អន្លង់​គង​ថ្មី​ សង្កាត់ព្រៃស​ ខណ្ឌ​ដង្កោ

Published Date: Thursday, July 26, 2018, 9:48 AM

(Khmer)

នា​ព្រឹក​ថ្ងែព្រហស្បតិ៍ ១៤កើត ខែ​ទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ​ពាក់​ព័ន្ធ​ចុះ​ពិនិត្យ​ការ​ស្ថាបនាផ្លូវបេតុង​៣​ខ្សែ ប្រវែង​១.២០០​ម៉្រែត​ជាង និង​ដាក់​ប្រព័ន្ធ⁣​លូ​បង្ហូរ​ទឹកដែល​មាន​មុខ​កាត់ ​៨តឹកម្ខាងផ្លូវ​ទាំង៣ខ្សែស្ថិតនៅភូមិ​អន្លង់​គង​ថ្មី​ សង្កាត់ព្រៃស​ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ​។

បន្ទាប់​ពី​ពិនិត្យ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ភូមិអន្លង់គងថ្មី​រួច ឯកឧត្ដម​អភិបាល​បាន​បន្ត​ចុះ​ពិនិត្យ​ផ្លូវ​បាត់ស្រុតមួយខ្សែដោយសារទឹកជំនន់​ស្ទឹងព្រែក​ត្នោត នៅចំណុចផ្លូវ​ចូល​វត្ត​រនតៈតេជៈ ហៅវត្ត​កំពង់ក្ដុល ស្ថិត​នៅ​សង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។​ ឯកឧត្ដម​អភិបាល​បាន​ណែនាំដល់មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ចុះ​ពិនិត្យ​សិក្សា ​និង​ស្ថាបនា​ផ្លូវ​មួយខ្សែ​នេះ​ឡើងវិញជាបន្ទាន់ ដើម្បីជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ក្នុង​ភូមិ​៕

37772651_975504565963629_7161993854550278144_o 37790038_975504175963668_7405022156632883200_o 37846579_975503982630354_4364141206045720576_o 37842920_975503839297035_2456611247659941888_o