Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការស្ថាបនាពង្រីកផ្លូវជើងឯក ឬផ្លូវលេខ២១៧

(Khmer) ការស្ថាបនាពង្រីកផ្លូវជើងឯក ឬផ្លូវលេខ២១៧

Published Date: Wednesday, June 24, 2015, 4:27 PM

(Khmer)

ដើម្បីដោះស្រាយបព្ហាាការកកស្ទះចរាចរនិងរៀបចំលំហូរចរាចរលើដងផ្លូវជើងឯកក្នុងភូមិសាស្រ្តតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ សាលារាជធានីកំពុងស្ថាបនាពង្រីកផ្លូវជើងឯក ឬផ្លូវលេខ២១៧ ប្រវែង ៧៥៣០ម ចាប់ពីស្ពានអាកាសស្ទឹងមានជ័យដល់ផ្លូវចូលសារមន្ទីរជើងឯក ទទឹង២២ម និងដាក់លូ១.៥មអមសងខាង។
គិតត្រឹមថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៥ ក្នុងដំណាក់កាលទី១ស្ថាបនាទទឹង១៤ម ការងារសម្រេចបានលទ្ឋផលជារួម ៩០% និងកំពុងចាក់បេតុងចំណុចផ្សារស្ទឹងមានជ័យ ។
កន្លងមកការស្ថាបនាផ្លូវតំបន់ស្ទឹងមានជ័យនេះ បានរងនូវផលប៉ះពាល់ជាច្រេីនដូចជា យ៉ាប របង បង្គោលភ្លេីង បំពង់រដ្ឋាករទឹក…ដែលបច្ចុប្បន្នបានដោះស្រាយស្ទេីរចប់ទាំងស្រុងហេីយ។
សាលារាជធានីភ្នំពេញ ស្នេីសុំយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសកម្មភាពការដ្ឋាននិងការកកស្ទះចរាចរ ហេីយសង្ឃឹមថា ការដ្ឋាននឹងចាក់បេតុងមកភ្ជាប់គល់ស្ពានស្ទឹងមានជ័យក្នុងរយៈពេល ១៥ថ្ងៃទៀត។

20150624005013 (7) 20150624005013 (6)

20150624005013 (5) 20150624005013 (4)