Home  /  News & Press Releases  /  District’s news  /  (Khmer) កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបន្តចុះបង្រ្...

(Khmer) កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបន្តចុះបង្រ្កាបក្រុមប្រើប្រាស់គ្រឿងញៀននៅតំបន់ត្រពាំងឈូក ដោយឃាត់ខ្លួនបានចំនួន ១១នាក់

Published Date: Friday, February 12, 2016, 3:27 PM

(Khmer)

អនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់របស់លោក លី សាវេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងលោកវិរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានបន្តចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ១០នាក់ មានស្រីចំនួន ០១នាក់ និងដកហូតបានថ្នាំញៀន ០១កូនថង់តូច កាំបិត ០១ដើម និងពូថៅ ០២ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនស្ថិតនៅក្រុមទី ១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីធានីភ្នំពេញ ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

12743835_530022913845132_3542846714589551186_n 12669728_530022900511800_3037348696221439293_n