(Khmer) កម្មវិធីស្វាគមន៍ និងពិសារអាហារពេលល្ងាច
Published Date: Tuesday, November 03, 2015, 3:46 PM
(Khmer)
នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងសហការី បានចូលរួមពិសារអាហាពេលល្ងាច ជាមួយឯកឧត្តម-លោកជំទាវ អភិបាលខេត្ត-ក្រុង ដែលជាសមាជិក នៃសមាគមអន្ដរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នាទីក្រុងទុយនីស ប្រទេសទុយនេស៊ី ។
ក្នុងមតិស្វាគមនរបស់លោកជំទាវ Anne HIDALGO ប្រធានសមាគមអន្ដរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងជាអភិបាលរដ្ឋធានីប៉ារីស គឺបានថ្លៃងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី35ដ៏មានសារសំខាន់នេះ ។ គូសបញ្ជាក់ផងដែរថារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់កម្មាធិការកណ្ដាលសមាគមអន្ដរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF កាលពីឆ្នាំ២០០៣ ៕