(Khmer) ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យផ្លូវបេតុងចូលវត្តរនតៈតេជៈ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ
Published Date: Friday, July 27, 2018, 9:50 AM
(Khmer)
បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យផ្លូវបេតុងចូលវត្តរនតៈតេជៈ ហៅវត្តកំពង់ក្ដុល ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរ មិនអាចធ្វើចរាចរបាន នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះជួសជុលឡើងវិញជាបន្ទាន់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។