(Khmer)
ប្រវត្តិអភិបាលរាជធានី
ឯកឧត្តម ឃួង ស្រេង កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦៦ នៅខេត្តកំពង់ធំ។ នៅឆ្នាំ១៩៩២ គាត់បាន បញ្ចប់ការសិក្សាពីសាលាវិស្វកម្មនសសាកលវិទ្យាល័យសូវៀត។ ឯកឧត្តម បានបន្តការសិក្សានៅកំរិតឧត្តមសិក្សា រហូតបានទទួលបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយក្នុងឆ្នាំ២០០៧ នៅពេលកំពុងបំពេញ ការងារជាមន្រ្តីរាជការ។
ចាប់ពីខែមេសាឆ្នាំ១៩៩៨ ដល់ ខែកក្កដាឆ្នាំ១៩៩៩ ឯកឧត្តម ស្រេង បានបម្រើការជាមន្រ្តីនៅខណ្ឌទួល គោក។ ចាប់តាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨ គាត់ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌទួលគោក។ ក្នុងឆ្នាំ២០០៨ លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ នៅខែកុម្ភៈ ឆ្នាំ២០០៩ ដល់ខែឧសភា ឆ្នាំ២០១២ លោក ស្រេង ត្រូវបានជ្រើសរើសជាអភិបាល ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ។
ចាប់ពីខែឧសភាឆ្នាំ២០១៥ លោកបានធ្វើការជាអភិបាលរងរាជធានីភ្នំពេញ។ ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះលោកគីជាអភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល ជាមន្រ្តីដ៏សកម្ម ប្រកប ដោយឆន្ទៈខ្ពស់ បានចូលរួមក្នុងការងារអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ការងារបម្រើសេវា សាធារណៈ ការដោះស្រាយរាល់បញ្ហាក្នុងសហគមន៍ ការងារអភិវឌ្ឍន៍រាជធានី ហេដ្ឋារចនាសម័្ពន្ធ រួមទាំងការចូលរួមចំណែកក្នុងការលើកទឹកចិត្តប្រជាជនឲ្យរក្សាសមិទ្ធិផលទាំងនោះ ទៀតផង។ គាត់បានរៀបការ ហើយមានកូនស្រី ៣នាក់ និងកូនប្រុសម្នាក់។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ មានភារកិច្ចគ្រប់គ្រង ដឹកនាំកិច្ចការទូទៅ រួមទាំងកិច្ចការ នយោបាយ អធិការកិច្ច រដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ។
ព័ត៌មានផ្ទាល់ខ្លួន
- នាមត្រកូលៈ ឃួង ស្រេង
- ថ្ងៃខែឆ្នាំកំណើតៈ ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ១៩៦៦
- ស្ថានភាពគ្រួសារៈ រៀបអាពារហ៍ពិពារហ៍ និងមានបុត្រចំនួន ០៤ នាក់
កំរិតវប្បធម៌
- ១៩៧៣-១៩៨៧: សញ្ញាប័ត្រទុតិយភូមិ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
- ១៩៨៨-១៩៩២: បរិញ្ញាប័ត្រវិស្វកម្ម នៅស.សហភាពសូវៀត
- ១៩៩២-១៩៩៧: បរិញ្ញាប័ត្រ ម.នីតិសាស្ត្រសេដ្ឋកិច្ច
- ២០០២-២០០៤: បរិញ្ញាប័ត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ ស.ចំរើនពហុបច្ចេកវិទ្យា
- ២០០៤-២០០៧: សញ្ញាប័ត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ
ប្រវត្តិការងារ
- ខែ មិថុនា ឆ្នាំ ២០១៧ – បច្ចុប្បន្ន : អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី
- ២០១២ – ២០១៧ : អភិបាលរងរាជធានីភ្នំពេញ
- ២០០៩ – ២០១២ : អភិបាលខណ្ឌសែនសុខ
- ២០០៨ – ២០០៩ : អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
- ១៩៩៩ – ២០០៨ : អភិបាលរងខណ្ឌទួលគោក
- ១៩៩៨ – ១៩៩៩ : មន្ត្រីសាលាខណ្ឌទួលគោក
- ខែ មេសា ឆ្នាំ ១៩៩៨ : ថ្ងៃចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋ