Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងស្នងការន...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ បន្តចុះចែកម៉ាសជូនប្រជាពលរដ្ឋនៅក្បែរផ្សារដើមគរ ដើម្បីការពារជំងឺកូវីដ-១៩

Published Date: Friday, November 13, 2020, 11:18 AM

(Khmer)

img131120a01 img131120a023

 

 

 

 

 

              អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំមន្រ្តី និងសមត្ថកិច្ច បន្តចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈក្បែរផ្សារដើមគរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានបែកចែកឲ្យអភិបាលរង និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចុះចែកម៉ាសនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល និងពាក់ម៉ាសនៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ៕

img131120a024 img131120a022 img131120a021 img131120a020 img131120a019 img131120a018 img131120a017 img131120a016 img131120a015 img131120a014 img131120a013 img131120a012 img131120a011 img131120a010 img131120a09 img131120a08 img131120a07 img131120a06 img131120a05 img131120a04 img131120a03 img131120a02