Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពិភាក្សាស្តីពីគម្រោងស្នើរសុំវិនិយោគសាងស...

(Khmer) ពិភាក្សាស្តីពីគម្រោងស្នើរសុំវិនិយោគសាងសង់រោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនៅរាជធានីភ្នំពេញ

Published Date: Monday, January 09, 2017, 3:26 PM

(Khmer)

ពិភាក្សាស្តីពីគម្រោងស្នើរសុំវិនិយោគសាងសង់រោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនៅរាជធានីភ្នំពេញ

ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ទីរជំនាញនានា បានប្រជុំពិភាក្សាស្តីពីគម្រោងស្នើរ សុំវិនិយោគសាងសង់រោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនៅរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ស៊ីអេច គឹមហ៊ាងអភិវឌ្ឍន៍(ខេមបូឌា)

នៅរាជធានីភ្នំពេញយើងបច្ចុប្បន្ននេះ សំរាមមានប្រមាណជិត១៨០០តោនក្នុង១ថ្ងៃ ដែលត្រូវបានប្រមូលទៅចាក់ទុកនៅទីលានចាក់សំរាមផ្សេងៗ។ ដើម្បីកាត់ បន្ថយបរិមាណសំរាមដែលកើនឡើងដូចសព្វថ្ងៃនេះ ទើបសាលារាជធានីភ្នំពេញបានខិតខំប្រឹងប្រែងរកវិធីសាស្រ្តនានាក្នុងការគ្រប់គ្រង ប្រមូល និងតែងតែ ខិតខំស្វែងរកដៃគួសហការក្នុងកែច្នៃសំរាមដើម្បីធ្វើអោយបរិស្ថាននៅក្នុងទីក្រុងមានសោភណ្ឌភាពល្អប្រសើរ។

ជាលទ្ធផល៖ ឯកឧត្តមបានឯកភាពអោយក្រុមហ៊ុនធ្វើការសិក្សាលម្អិតនៅទីលានចាក់សំរាម ទាំងផ្នែកបច្ចេកទេស ទីតាំង ទាំងបរិមាណសំរាម ទាំងទុនវិនិយោគ ។

 

index1 index4