(Khmer) ក្រុមការងារជំនាញបានចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្ត
Published Date: Tuesday, February 13, 2018, 8:48 AM
(Khmer)
នៅថ្ងៃ ច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ក្រុមការងារជំនាញពាក់ព័ន្ឋ បានចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្ត ១កន្លែង នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម និងបានរកឃើញកំពុងកែច្នៃរថយន្តថ្មីចំនួន ២គ្រឿង ដោយផ្សារតម្លើងតទ្រុងឡើងកំពស់ខុសពីបទដ្ឋានបច្ចេកទេស។
ម្ចាស់យានដ្ឋាន បានធ្វើកិច្ចសន្យាបញ្ឈប់ និងរុះរើកាត់ទ្រុងចេញ ហើយក្រុមការងារសម្រេចផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្ន ដោយតម្រូវអោយម្ចាស់យានដ្ឋានត្រូវចូលរួមស្តាប់ការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសតាមអនុក្រិត្យលេខ ១៨០ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងកែច្នៃរថយន្ត។