មគ្គុទ្ទេសក៍ទេសចរណ៍
ភ្ញៀវទេសចរអន្តរជាតិភាគច្រើន ចូលមកកាន់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ តាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតាមផ្លូវគោក តាមច្រកព្រំដែនអន្តរជាតិ មួយចំនួនជាមួយ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ ។ ភ្ញៀវទេសចរអន្តរជាតិមួយចំនួន ធ្វើដំណើរមកប្រទេសកម្ពុជា តាមនាវាទេសចរណ៍ធំៗ តាមកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ភាគច្រើននៃភ្ញៀវ ទេសចរទាំងនោះធ្វើដំណើរតាមរថយន្តក្រុងទេសចរណ៍ ចូលមកកាន់រាជធានីភ្នំពេញ បន្ទាប់មកធ្វើ ដំណើរទៅកាន់ខេត្តសៀមរាប ។
បច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិ អាចទទួលបានទិដ្ឋាការកម្ពុជា នៅពេលធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(Visa On Arrival) ឬភ្ញៀវទេសចរអន្តរជាតិ អាចសុំទិដ្ឋាការកម្ពុជា តាមរយៈស្ថានឯក អគ្គរដ្ឋទូតប្រចាំនៅបណ្តាប្រទេសនានា ។
ទិដ្ឋាការ
ភ្ញៀវទេសចរណ៍បរទេសអាចទទួលបានទិដ្ឋាការកម្ពុជាបន្ទាប់ពីមកដល់ព្រលានយន្តហោះ និងច្រក ព្រំដែន អន្តរជាតិណាមួយ (Visa on arrival)។
ទិដ្ឋាការកម្ពុជា(Visa on arrival)ត្រូវបានចេញអោយជាផ្លូវការនៅឯច្រកចូលដូចខាងក្រោម ៖
ជើងអាកាសព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ព្រលានយន្តហោះសៀមរាប (តំបន់ប្រាសាទអង្គរវត្ត)
ជើងគោក : អ្នកដំណើរអាចធ្វើដំណើរទៅ/មកពីប្រទេសកម្ពុជាតាមជើងគោក ដោយឆ្លងកាត់ច្រកព្រំដែនអារ៉ាន់យ៉ាប៉ាថេត – ប៉ោយប៉ែត ឬច្រកព្រំដែនត្រាត-កោះកុងប្រទេសថៃ និងច្រកព្រំប្រទល់ម៉ុកបៃ – បាវិតប្រទេសវៀតណាម និងច្រកព្រំដែនត្រពាំងគ្រៀល – ណុង នកខៀន ប្រទេសឡាវ ។
– តាមច្រកព្រំដែនកម្ពុជា-វៀតណាមមាន៩ច្រកទ្វារ- តាមច្រកព្រំដែនកម្ពុជាថៃ មាន៦ច្រកទ្វារ- តាមព្រំដែនកម្ពុជាឡាវមាន ០១
ទិដ្ឋាការរបស់ប្រទេសកម្ពុជាមានសុពលភាពសម្រាប់រយៈពេលសាមសិប (៣០) ថ្ងៃចាប់ពីកាលបរិច្ឆេទចេញ ទិដ្ឋាការ មិនមែនចាប់ពីកាលបរិច្ឆេទចូលនោះទេ ។
-
លក្ខខណ្ខតម្រូវដើម្បីទទួលបានទិដ្ឋាការចូល
ត្រូវប្រាកដថាបានរៀបចំឯកសារខាងក្រោមបានត្រឹមត្រូវ ៖
→ លិខិឆ្លងដែនដែលមានសុពលភាពយ៉ាងហោចណាស់រយៈពេលបួន (០៤) ខែ ។
→ រូបថតថ្មីមួយសន្លឹកសម្រាប់បិទលើសំណុំបែបបទសុំទិដ្ឋការមានទំហំប៉ុនគ្នានឹងរូបថតបិទប៉ាស្ព័រ ។
→ បង់ថ្លៃសោហ៊ុយទិដ្ឋាការ ។ -
ថ្លៃសោហ៊ុយទិដ្ឋាការ (ត្រូវបង់ជារូបិយប័ណ្ណដុល្លារអាមេរិកតែប៉ុណ្ណោះ)
• ប្រភេទទិដ្ឋាការទេសចរណ៍ ៖ ២០.០០ ដុល្លារអាមេរិក
• ប្រភេទទិដ្ឋាការជំនួញ ៖ ២៥.០០ ដុល្លារអាមេរិក -
ទិដ្ឋាការ ប្រភេទ K
ត្រូវ បានចេញអោយជនជាតិកម្ពុជាដែលចូលព្រះរាជាណាចក្រកម្ពុជាដោយកាន់លិខិតឆ្លង ដែនបរទេស (អ្នកដាក់ពាក្យសុំត្រូវតែផ្តល់នូវឯកសារភ័ស្តុតាងអោយបានត្រឹមត្រូវ ដូចជាភស្តុតាងដែល បញ្ជាក់ថាឪពុក ឬម្តាយរបស់អ្នកដាក់ពាក្យសុំ គឺជាជនជាតិកម្ពុជា) ។ ទិដ្ឋាការនេះត្រូវបានចេញជូនតែម្តងគត់ ដោយឥតគិតថ្លៃ និងមានសុពលភាពសម្រាប់ការចូលមិនកំណត់ក្នុងព្រះរាជាណាចក្រកម្ពុជា ។
-
ការពន្យារទិដ្ឋាការ
អ្នកដំណើរ ដែលមានបំណងស្នាក់នៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលយូរ អាចពន្យារទិដ្ឋាការរបស់ពួកគេ នៅឯនាយកដ្ឋានអន្តោប្រវេសន៍ដែលមានទីតាំងស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ឬដោយ ទៅកាន់ទីភ្នាក់ងារទេសចរណ៍ណាមួយ ។
-
ការរៀបចំការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ប្រទេសជាសមាជិកអាស៊ាន
រដ្ឋាភិបាលកម្ពុជាបានប្រកាសជាលើកដំបូងនូវការរៀបចំការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការជាមួយ ប្រទេសជាសមាជិកអាស៊ានដូចខាងក្រោម ៖
ប្រទេសសិង្ហបុរី ឡាវ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី ភូមា និងថៃ .
ទិដ្ឋាការអេឡិចត្រូនិច
បច្ចុប្បន្ន នេះ ទិដ្ឋាការអេឡិចត្រូនិចអាចរកបានតាមអ៊ិនធើណិតពីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ។ សូមបំពេញទម្រង់បែបបទស្នើសុំតាមអ៊ិនធើណិត តាមរយៈវែបសាយត៍ ៖
e-Visa Website of Ministry of Foreign Affairs & International Cooperation . នឹងមានតម្រូវការប្រើប្រាស់ប័ណ្ណឥណទានសម្រាប់ការបង់ប្រាក់ ។
ស្ថានទូតបរទេស
ដើម្បីរកស្ថានទូតបរទេស ឬស្ថានកុងស៊ុលបរទេសនៅក្នុងប្រទេសកម្ពុជា សូមចុចនៅទីនេះដើម្បីរកស្ថានទូត នានានៅលើផែនទីទីក្រុង ។
ជើងអាកាស
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានទីតាំងស្ថិតនៅចម្ងាយ១០គម (ប្រាំមួយម៉ាយ) ពីទីក្រុងភ្នំពេញ ហើយវាជាព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះពីរនៅក្នុងប្រទេស ។
ក្រុមហ៊ុនអាកាសចរដែលធ្វើការហោះហើរទៅកាន់ទីក្រុងភ្នំពេញ ៖
- Cambodia Angkor Air (K6) : Ho Chi Minh, Siem Reap
- Air Asia (AK) : Kuala Lumpur, Bangkok, Siem Reap
- Asiana Airlines (OZ) : Incheon, Siem Reap
- Bangkok Airways (PG) : Bangkok, Siem Reap
- China Airlines (CI) : Taipei
- China Eastern Airlines (MU) : Kunming, Siem Reap, Yunnan
- China Southern Airlines (CZ) : Beijing, Guangzhou
- Dragonair (KA) : Hong Kong
- EVA Air (BR) : Taipei
- Far Eastern Air Transport (EF) : Taipei, cargo flight
- Jetstar Asia (3K) : Singapore, Siem Reap
- Korean Air (KE) : Seoul, Siem Reap
- Lao Aviation (QV) : Vientiane, Siem Reap
- Malaysia Airlines(MH) : Kuala Lumpur, Siem Reap
- Shanghai Airlines (FM) : Shanghai
- Siem Reap Airways (FT) : Bangkok, Siem Reap
- SilkAir (MI) : Singapore, Siem Reap
- Thai Airways International (TG) : Bangkok
- Thai Air Asia (FD) : Bangkok
- Vietnam Airlines (VN) : Hanoi, Ho Chi Minh City, Vientiane, Siem Reap
→ Click សូមចុចនៅទីនេះដើម្បីរកក្រុមហ៊ុនអាកាសចរនៅលើផែនទីទីក្រុង
- ពន្ធព្រលានយន្តហោះ
ការចេញដំណើរជាលក្ខណៈអន្តរជាតិពីទីក្រុងភ្នំពេញ គឺមានតម្លៃ ៖
២៥ដុល្លារអាមេរិកសម្រាប់មនុស្សធំ ១៣ ដុល្លារអាមេរិកសម្រាប់ក្មេងដែលមានអាយុ១២ ឆ្នាំ ឬក្រោម ១២ឆ្នាំ ។
ការចេញដំណើរនៅក្នុងស្រុកមានតម្លៃ ០៦ដុល្លារអាមេរិក ។
ហេ ដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ រួមមាន ការិយាល័យប្តួរប្រាក់អន្តរជាតិ ហាងលក់សៀវភៅ ការិយាល័យ ប្រៃសណីយ៍ ហាងកាហ្វេ បារ កន្លែងផ្តល់ព័ត៌មានទេសចរណ៍ ហាងលក់ទំនិញរួចពន្ធ ក៏ដូចជា បន្ទប់រង់ចាំអ្នក ដំណើរថ្នាក់ជំនួញ និងការប្រើប្រាស់ប្រព័ន្ធ Wi-Fi ។
រថយន្តតាក់ស៊ីរង់ចាំនៅខាងក្រៅព្រលា នយន្តហោះក្នុងតម្លៃដែលត្រូវបានកំណត់សម្រាប់ការធ្វើដំណើរទៅ ទីក្រុង (គ្មានរថយន្តតាក់ស៊ីគិតប្រាក់តាមនាឡិកាវាស់នោះទេ) សម្រាប់ការធ្វើដំណើររយៈពេលពី ២០ ទៅ៤០នាទីទៅកាន់ទីក្រុង ។
ជើងគោក
ពី ប្រទេសថៃ ៖សេវារថយន្តក្រុង គឺអាចរកបានពីប៉ោយប៉ែតតាមច្រកព្រំដែនថៃ ។ ថ្លៃសំបុត្រធ្វើដំណើរទៅ ប្រទេសថៃ គឺ ប្រហែលជា១០ ដុល្លារអាមេរិក ។ ការធ្វើដំណើរពីប៉ោយប៉ែតទៅទីក្រុងភ្នំពេញ គឺប្រហែលជា ១២ ម៉ោង ។
ពី ប្រទេសវៀតណាម ៖ សេវារថយន្តក្រុង គឺអាចរកបានពីទីក្រុងហូជីមិញ ។ ការធ្វើដំណើរនេះគឺប្រហែលជា ០៥ ទៅ ០៦ម៉ោង រវាងទីក្រុងហូជីមិញ និងទីក្រុងភ្នំពេញ ។
ដោយកាណូត
ពី ខេត្តសៀមរាប ៖ ភ្ញៀវទេសចរធ្វើដំណើរ ទៅប្រាសាទអង្គរវត្តខេត្តសៀមរាប អាចពិចារណាពីការជិះកាណូតទៅរាជធានីភ្នំពេញ ។ ការធ្វើដំណើរអាច ប្រើរយៈពេលខ្លី ប្រាំម៉ោង អាស្រ័យទៅលើល្បឿនកាណូត និងជម្រៅទឹក ។ នៅពេលធ្វើដំណើរ លោកអ្នកអាចមើលឃើញតំបន់ជនបទនៅប្រទេសកម្ពុជា និងជីវិតនៅតាមផ្លូវទឹកដ៏សំខាន់នេះ ។ តម្លៃសំបុត្រ គឺប្រហែល២៥ដុល្លារ អាមេរិក – លោកអ្នកអាចទិញសំបុត្រក្នុងតម្លៃថោក ប្រសិនបើលោកអ្នកទិញពី ទីភ្នាក់ងារទេសចរណ៍ណាមួយ ។
ពីប្រទេសវៀតណាម ៖ ការធ្វើដំណើរតាមកាណូតដែលមានល្បឿនលឿនពីចូវដុក តាមតំបន់ដីសណ្តទន្លេមេគង្គ នៅប្រទេសវៀតណាម និងទីក្រុងភ្នពេំញ ។ ការធ្វើដំណើរចំណាយពេលប្រហែល០៥ម៉ោង ។ កាណូតចាកចេញពី ចូវដុក នៅម៉ោង ០៨:០០ ព្រឹក និងចេញពីទីក្រុងភ្នំពេញនៅម៉ោង ០១:០០ ថ្ងៃត្រង់ ទៅដល់ចូវដុកនៅពេលល្ងាច ។