ធ្វើដំណើរជុំវិញភ្នំពេញ
ការ ធ្វើដំណើរជុំវិញទីក្រុងភ្នំពេញមានភាពងាយស្រួលល្មម។ លោកអ្នកនៅអាចធ្វើដំណើរតាម បណ្តោយក្រុង តែក្នុងរយៈពេលមិនដល់៣០នាទីផង ហើយធ្វើដំណើរពីតំបន់ទេសចរណ៍មួយ ទៅមួយទៀតតែក្នុងរយៈពេល មិនដល់១០នាទីទេ។
១. ម៉ូតូកង់បី
«ម៉ូតូ សណ្តោងរឺម៉ក» មានការពេញនិយមច្រើននៅភ្នំពេញ។ ការជិះកំសាន្ត លើម៉ូតូសណ្តោងរឺម៉កនេះ នៅប្រទេសកម្ពុជានាំមកនូវអារម្មណ៍ស្ងប់ និង រីករាយ។ ទុកទុកសំរាប់ជួលជិះ ច្រើនប្រមូលផ្តុំ នៅតំបន់ទេសចរណ៍ពេញ និយមដូចជា នៅមាត់ទន្លេ និងនៅតាមសណ្ឋាគារ ទេសចរណ៍នានា។ បើជិះជិតៗអស់$១-$២ ហើយបើជិះពេញមួយថ្ងៃអស់$១០-$១៥។ តំលៃមាន ការប្រែប្រួលអាស្រ័យលើចំនួនអ្នកជិះ និងកន្លែងដែល អ្នកហៅរឺម៉ក់កង់៣ជិះ។
២. ម៉ូតូឌុបៈ
«ម៉ូតូ»ឃើញ មានគ្រប់ទីកន្លែង ជាមធ្យោបាយធ្វើដំណើរសាធារណៈដ៏សាមញ្ញនិង លឿនជាងគេ។ ស្ទើរគ្រប់ទីកន្លែងក្នុងក្រុង ឃើញមានសុទ្ធតែម៉ូតូ ដើរទៅកាច់ជ្រុងផ្លូវតែបន្តិច អ្នករត់ ម៉ូតូនឹងមករក លោកអ្នក ភ្លាម។ ម៉ូតូគិតថ្លៃពី ១៥០០៛ – ៤០០០៛ សំរាប់ដំណើរក្នុងក្រុង ហើយ $៦- $៨ ក្នុងមួយថ្ងៃ។ តំលៃកើនឡើង ពេលជិះពេលយប់ និងមានគ្នាច្រើន។
៣. ឡានតាក់ស៊ីសាធារណៈ
Global taxi, Tranchoic taxi និងសមាគមតាក់ស៊ីផ្តល់សេវាតាក់ស៊ីរាល់ម៉ោងរាល់ថ្ងៃ តាមការទូរស័ព្ទ។ មានពីរច្រើនតែមកដល់ ពេលណាទូរស័ព្ទរកប៉ុណ្ណោះ រីឯ Global taxis វិញពេលខ្លះចាំភ្ញៀវ នៅតំបន់ទេសចរណ៍ ជាពិសេសពេលយប់។ អ្វីដែលងាយ រកជាងនេះ គឺឡានតាក់ស៊ីអត់ឈ្មោះ អត់គិតចំងាយ ភាគច្រើនគឺឡាន Camrys ដែលអាចរៀបចំបានតាមរយៈសណ្ឋាគារ រឺភ្នាក់ងារទេសចរណ៍ របស់លោកអ្នក។ តាក់ស៊ីបែបនេះក៏អាចឃើញមានរងចាំ នៅក្រៅសណ្ឋាគារធំៗដែរ។ តាក់ស៊ី ឬ ឡានមានអ្នកបើកបរ គិតថ្លៃ$២៥-$៣៥ ក្នុងមួយថ្ងៃ។ បើជិះលំហែជិតៗ អស់ថ្លៃយ៉ាងតិចក៏$៤-$៥ដែរ។
- Global taxi
- Tranchoic taxi
- សមាគមតាក់ស៊ី
៤. ស៊ីក្លូ
កង់ អូសសាមញ្ញនេះក្នុងស្រុកច្រើនហៅថា «ស៊ីក្លូ» អាចជាមធ្យោបាយធ្វើដំណើរ បែបបណ្តែត អារម្មណ៍ហើយក៏ងាយស្រួលម្យ៉ាងដែរ ជាពិសេសបើសិនមិនគិត រឿងពេលវេលាទេ។ ជិះស៊ីក្លូមាន ការងាយស្រួលចិត្ត ជាងជិះម៉ូតូ ហើយដំបូលជួយ អោយជិះបានក្តៅក៏បាន ត្រជាក់ក៏បាន។ ជិះស៊ីក្លូ អាចថាអស់ថ្លៃប្រហែលនឹងម៉ូតូដែរ។
ទៅដល់ និងចាកចេញ
១. រថយន្តក្រុងៈ
ក្រុងធំៗភាគច្រើនឥឡូវអាចទៅដល់ដោយងាយ តាមឡានក្រុងចេញពីភ្នំពេញ។ ឡានក្រុងភាគ ច្រើនចេញពីការិយាល័យក្រុមហ៊ុន ដែលច្រើនតែប្រមូលផ្តុំម្តុំផ្សារថ្មី រឺមានទីតាំងជិតម្តុំខាងជើងផ្លូវ ស៊ីសុវត្ថិ។ សូមមើល សមាគមធ្វើដំណើរផ្លូវគោកសំរាប់ទេសចរណ៍នៅភ្នំពេញ។
២. កាណូតៈ
មានសេវាកម្មកាណូតលឿនទៅដល់ភ្នំពេញដោយចេញពីសៀមរាប។ កាណូតចេញពីខាងត្បូងស្ពានជ្រោយចង្វារ លើផ្លូវ ស៊ីសុវត្ថិ ត្រង់ផ្លូវលេខ១០៤។ សូមមើល សមាគមធ្វើដំណើរផ្លូវគោកសំរាប់ទេសចរណ៍នៅភ្នំពេញ។