ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការវិនិយោគរបស់ភាគីចិនលើការសាងសង់ផ្សារបោះដុំអាស៊...

ការវិនិយោគរបស់ភាគីចិនលើការសាងសង់ផ្សារបោះដុំអាស៊ានអន្តរជាតិគឺជាផ្សារបោះដុំដ៏ធំនៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Friday, October 13, 2023, 9:16 AM

imge1210233 imge12102311

 

 

 

 

 

           នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញរួមគ្នាទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ឬហៅថាផ្សារដើមគរថ្មីស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ហើយដែលមានស្តង់លក់ដូរចំនួន ៦.០០០ស្តង់។

​            ក្នុងឧិកាសជួបសំណេះសំណាលជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖នេះជាការវិនិយោគសាងសង់ទីផ្សារដ៏មានសក្តដានុពលដែលរាជធានីភ្នំពេញចង់បាន។ ក្រោយពីទទួលបានអនុសាសន៏ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ ដំណើរការសាងសង់ក៏ចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ លើផ្ទៃដីជាង២០ហិកតា ដោយសមាគមអភិវឌ្ឍន៏ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។ ឯកឧត្តមអភិបាលបន្តថា៖ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់។ ឯកឧត្តម ឃួង ស្រេង ថ្លែងទៀតថា៖ទីតាំងផ្សារបោះដុំនេះស្ថិតលើដងវិថីឈ្នះៗជាចំណុចកណ្តាលនៃការចែកចាយទំនិញហើយប្រទេសជិតខាង ពិសេសអ្នកវិនិយោគមកពីប្រទេសចិនអាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះ។ សំរាប់បងប្អូនអាជីវករដែលមានបំណងមកលក់ដូរនៅ ទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុននឹងមិនយកថ្លៃស្តង់រយះពេល២ឆ្នាំ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត Wang Wen Tian បានអបអរសាទរចំពោះគំរោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ។ ឯកឧត្តមបញ្ជាក់ថា៖នេះជាការបង្ហាញ ឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រត្បូងពេជ្រកម្ពុជា.ចិនដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំង២។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តទៀតថា៖ឯកឧត្តមរីករាយពេលបានឃើញពីការយកចិត្តទុកដាក់នឹងគាំទ្រគម្រោងរបស់ចិននៅរាជធានីភ្នំពេញ ហើយស្ថានទូតចិន នឹងបន្តកិច្ចសហការវិនិយោគនៅរាជធានីភ្នំពេញតាមរយះការជំរុញវិនិយោគិន របស់ចិនមកវិនិយោគនៅកម្ពុជា និយាយដោយឡែកនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត៕

imge1210235 imge1210231 imge1210232 imge1210236 imge1210234 imge1210237 imge1210238 imge1210239 imge12102312 imge12102315 imge12102314 imge12102313 imge12102317 imge12102319 imge12102318 imge12102316 imge12102321 imge12102322