ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  បញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំ MGMAC និវេទិកា AMF...

បញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំ MGMAC និវេទិកា AMF ឆ្នាំ២០២២

ថ្ងៃចេញផ្សាយ: Saturday, December 03, 2022, 4:19 PM

imgb3122221 imgb312224

 

 

 

 

 

           កិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកាអភិបាលក្រុងអាស៊ាន AMF ឆ្នាំ២០២២បានបញ្ចប់ដោយជោគជ័យជាមួយផ្លែការយ៉ាងត្រចះត្រចង់ ដោយបណ្តាលទីក្រុងនៃប្រទេសអាស៊ានទាំងអស់បានទទួលយកបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់អភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធី “បិទវទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ នៅថ្ងៃទី0៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មប្រកបដោយចក្ខុវិស័យ ជាក់ស្តែងនិយម និងការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនាជួយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការពិភាក្សាលើគ្រប់ទិដ្ឋភាព ដែលសុទ្ធសឹងតែជាអនុសាសន៍សម្រាប់ទិសដៅរួមគ្នានៃការអភិវឌ្ឍទីក្រុងអាស៊ាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានបញ្ជាក់ថា បញ្ហាប្រឈម និងទស្សនវិស័យជាសកលនាពេលបច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលជាមូលដ្ឋានដ៏ចាំបាច់ ក្នុងការលើកកម្ពស់ ការស្តារឡើងវិញនូវសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះទៀត បានជំរុញសន្ទុះនៃការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ដូចអ្វីដែលយើងបានកំណត់ជាប្រធានបទ នៃអង្គវេទិកាអភិបាលក្រុងអាស៊ាន ក្នុងឆ្នាំនេះ។

ឯកឧត្តមបន្តថា អង្គវេទិការបានដំណើរការ ក្នុងការពិភាក្សាយ៉ាងស៊ីជម្រៅ អំពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមរាជធានី-រដ្ឋធានីអាស៊ាន រដ្ឋបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ានក្នុងន័យជំរុញឱ្យសម្រេចបានទីក្រុងដែលឆ្លាត មានភាពធន់ និងចីរភាព ជាពិសេសនៅចំពោះមុខបរិបទ នៃទំនើបកម្មបច្ចេកវិទ្យាឌីជីថល ក៏ដូចជាវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩។

ឯកឧត្តមបន្តថា តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ច្បាប់ រួមមាន (ទីមួយ) សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង (ទីពីរ) សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។ ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នាបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូណេស៊ីបានក្លាយជាប្រធានប្តូរវេន នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកាអភិបាលក្រុងអាស៊ាន AMF នៅឆ្នាំ២០២៣ខាងមុខ ដោយបាន   ប្តេជ្ញាបន្តបម្រើជាយន្តការប្រើប្រាស់ជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ក៏ដូចជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត សម្រាប់ភាពរីកចម្រើននៃបណ្ដាញរដ្ឋបាលថ្នាក់ក្រោមជាតិអាស៊ាន៕

imgb3122228 imgb3122218 imgb3122234 imgb3122233 imgb3122232 imgb3122231 imgb3122230 imgb3122229 imgb3122227 imgb3122226 imgb3122225 imgb3122224 imgb3122223 imgb3122222 imgb3122220 imgb3122219 imgb3122236 imgb3122235 imgb3122217 imgb3122216 imgb3122212 imgb3122211 imgb312227 imgb312225 imgb3122210 imgb312229 imgb312228 imgb312226 imgb3122215 imgb3122214 imgb3122237 imgb3122213