ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញក្រុងពាលី ដើម្បីបើកការដ្ឋា...

រដ្ឋបាលរាជធានីភ្នំពេញក្រុងពាលី ដើម្បីបើកការដ្ឋានសាងសង់ស្ថានីយ៏ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, May 24, 2022, 9:16 AM

imgb235228 imgb235227

 

 

 

 

 

ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៏ប្រព្រឹត្តកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយរបស់សមាគមAIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។

គួរបញ្ជាក់ថា៖ទីតាំងស្ថានីយ៏ប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នាប៉ែងខាងត្បូងឈៀងខាងលិច ដែលជាការរួមចំណែកកាត់បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ជាដូចសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីក្រុងផងដែរមុននឹងបង្ហូរចូលទៅបឹង,ទន្លេធម្មជាតិ។

imgb235226 imgb235224 imgb2352210 imgb235225 imgb235222 imgb235223 imgb2352211 imgb235221