ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចប់ទស្សនៈក...

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចប់ទស្សនៈកិច្ច៥ថ្ងៃ នៅរដ្ឋធានីហាណូយ និងហូជីមិញដែលជាទីក្រុងសម្ពន្ធ័ភាព

ថ្ងៃចេញផ្សាយ: Thursday, September 08, 2022, 4:32 PM

img892226 img892232

 

 

 

 

 

             ដំណើរទស្សនៈកិច្ចផ្លូវការរយះពេល៥ថ្ងៃ របស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវត្រូវបានបញ្ចប់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែល ឯកឧត្តមអភិបាល និងលោកជំទាវរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៏ទេសចរណ៏អន្តរជាតិ(ITE) លើកទី១៦ នៅទីក្រុងហូជីមិញពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចបើកទីផ្សារទេសចរណ៏ឱ្យបានល្អប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

            នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ ឯកឧត្តម  PHAN VANMAI បានបង្ហាញនូវទឹកចិត្តស្និតស្នាល និងស្វគមន៏យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះឯកឧត្តម ឃួង ស្រេង និងប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមីញចំពេលនៃការបើកសម្ពោធពិពណ៏ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦ សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៏ និងជំរុញទីផ្សារទេសចរឱ្យដំណើរការល្អប្រសើរឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តម PHAN VAN MAI ក៏បានជំរុញឱ្យមានការកើនឡើងបន្ថែមទៀតរវាងទីក្រុងទាំង២ហូជីមីញ.ភ្នំពេញ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៏,សុខាភិបាល អប់រំជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។ 

ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់ឯកឧត្តម PHAN VAN MAI ទៅលើការផ្តល់ឱកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយះការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគដើម្បីឱ្យអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។ ឯកឧត្តមអភិបាល ក៏បានអបអរសាទរផងដែរចំពោះការលើកឡើងរបស់ឯកឧត្តម PHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យជោរីភ្នំពេញឱ្យកាន់តែល្អប្រសើរឡើង ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។ ភាគីវៀតណាមបានលើកឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកធ្វើការបន្ថែមនៅមន្ទីរពេទ្យជោរី ឬ ទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាលនៅទីក្រុងហូជីមិញផងដែរ៕

img89226 img89225 img89222 img89221 img89228 img89227 img89224 img89223 img892210 img89229 img892211 img892213 img892212 img892215 img892214 img892216 img892217 img892218 img892219 img892220 img892221 img892222 img892223 img892224 img892225 img892227 img892235 img892234 img892231 img892229 img892228 img892233