ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ទោះបីជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺក...

ទោះបីជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញមិនភ្លេចបងប្អូនកងទព័នៅសមរភូមិមុខដែរ

ថ្ងៃចេញផ្សាយ: Thursday, April 07, 2022, 5:11 PM

img742211 img742210

 

 

 

 

 

                ផ្តើមចេញពីមនោសញ្ចេតនាគោរពស្រឡាញ់ដល់វីរះភាពកងទ័ព និងវិរះនគរបាល ឈរជើងនៅទិសប្រាសាទព្រះវិហារ ការពារទឹកដី ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញតែងបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តល់ជូនបងប្អូនកងទព័ និងគ្រួសារកងទព័ជាប់ជាប្រចាំក្នុងនាមអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងឧិកាសបុណ្យទានម្តងៗ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម  ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្ត មឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅសួរសុខទុក្ខបងប្អូនកងទ័ពជាច្រើនអង្គភាពឈរជើងនៅទិសប្រសាទព្រះវិហារ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ដល់១៦មេសា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមលេខ៣ បានថ្លែងថា៖ជានិច្ចកាលរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងរយះពេល២ឆ្នាំនេះ គឺមិនបានភ្លេចកងទ័ពឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែនទិសប្រាសាទព្រះវិហារនោះឡើយ ទោះបីជាប់ដៃមមាញឹកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្តី។ចំណែកដៃម្ខាងទៀត  បានកសាង និងអភិវឌ្ឍន៏រាជធានីភ្នំពេញ ចេញជាសមិទ្ធផលជាច្រើនក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង និងតាមអនុសាសដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកឧត្តមសេនីយ៏ ស្រី ឌឹក បន្តទៀតថា៖ដោយមានការជួយឧបត្តមគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ,ពីឯកឧត្តមឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៃកងយុទ្ធពលខេរភូមិ បានធ្វើឱ្យអង្គភាពទ័ពឈរជើងទិសប្រាសាទព្រះវិហារសំរេចកសាងបាននូវហេដ្ឋារចនាសម្ពន្ធ័យុទ្ធសាស្ត្រ តាមបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំក្នុងការការពារបូរណៈភាពទឹកដីប្រវែងជាង១០០គីឡូម៉ែត្រតាមជួរភ្នំដងរែក។

            ឯកឧត្តម ស៊ុយ សេរិទ្ធ បានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បី បុព្វហេតុការពារទឹកដី។ ឯកឧត្តមអភិបាលរង ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញការប្តេជ្ញាចិត្តគាំទ្រដល់បងប្អូនកងទ័ពនៅសមរភូមិជួរមុខទិសប្រាសាទព្រះវិហារជានិច្ច ទោះបីដៃម្ខាងជាប់ទប់ស្កាត់ការរីករាលដាលជំងឺ    កូវីដ-១៩ និងដៃម្ខាងទៀតជាប់កសាងអភិវឌ្ឍន៏រាជធានីភ្នំពេញក្តី។ ក្រៅពីជួយលើផ្នែកជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព ហេដ្ឋារចនាសម្ពន្ធ័ជាច្រើនត្រូវបានស្ថាបនាឡើង ដើម្បីបំរើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។ ក្នុងនោះក៏មានការបង្កើតប្រពន្ធ័ទឹកស្អាតនៅកងពលតូចអន្តរាគមន៏លេខ៩ និងប្រព័ន្ធទឹកស្អាតឡើងដល់កំពូលភ្នំផងដែរ។

នាឧិកាសនោះ ឯកឧត្តម ស៊ុយ សេរិទ្ធ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតទៅផ្តល់ជូនអង្គភាពកងទ័ពដែលឈរជើងទិសប្រាសាទព្រះវិហារក្នុងនោះមាន៖ កងពលធំ អន្តរាគមន៏លេខ៣ ថវិកា២០លានរៀល,ផ្តល់អំណោយជាថវិកាសំរាប់នាយទាហ៊ាន និងពលទាហ៊ានដោយឡែកបន្ថែមទៀត។ ផ្តល់ប្រេងម៉ាស៊ូត ៦.០០០លីត្រ,មី៣០០កេស,ទឹកសុទ្ធ១០០កេស,ទឹកត្រី ទឹកស៊ីអ៊ីវ២០០យួ។ ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ៩ មានថវិកា២០លានរៀល,ប្រេងម៉ាស៊ូត ៦.០០០លីត្រ,មី៥០០កេស,ទឹកសុទ្ធ៣០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ៦០០យួ ។ ឧបត្ថម្ភការរៀបចំប្រពន្ធ័បូមទឹកនៅចំណុចខ្ពស់ជួរមុខតំបន់មុំ៣ ចំនួន ២២.៥៣០$។ ឧបត្ថម្ភវរះនគរបាលការពារព្រំដែនលេខ៧៩៣ ថវិកា៥លានរៀល,ឧបត្ថម្ភនាយ នាយរង និងពលនគរបាលតាមតួនាទីជាច្រើនរូប,ផ្តល់ប្រេងម៉ាស៊ូត ១.០០០លីត្រ,មី១០០កេស,ទឹកសុទ្ធ ១០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ១០០យួរ។ ឧបត្ថម្ភបញ្ជាការដ្ឋានអង្គរក្សថវិកា ២០លានរៀល,មី២០០កេស,ទឹកសុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអ៊ីវ១០០យួ។ ឧបត្ថម្ភ កងពលតូចអន្តរាគមន៏លេខ១២៨ ថវិកា២០លានរៀល,ប្រេងម៉ាស៊ូត ៧.០០០លីត្រ,មី៩០០កេស,ទឹកសុទ្ធ៤០០កេស,ទឹកត្រី ទឹកស៊ីអ៊ីវ១០០០យួរ ព្រមទាំងបានឧបត្ថម្ភដល់វរះសេនាតូចចំនួន៥វរះផងដែរ៕

img742216 img742212 img742218 img742217 img74229 img74228 img74225 img74223 img74221 img74222