ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានទៅដល់ទីក្រុង...

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានទៅដល់ទីក្រុងហាណូយក្នុងដំណើរទស្សនៈផ្លូវការរយះពេល៥ថ្ងៃ

ថ្ងៃចេញផ្សាយ: Tuesday, September 06, 2022, 11:13 AM

img592227 img59227

 

 

 

 

 

           គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិង លោកជំទាវជា ស៊ីណាឃួងស្រេង បានអញ្ជើញដល់រដ្ឋធានីហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចរយះពេល៥ថ្ងៃ ក្នុងគោលដៅរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ក្នុងនាមទីក្រុងសម្ពន្ធ័មេត្រីភាពទាំង២ រាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ។

            នៅថ្ងៃទី៥កញ្ញានេះ  ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អមដំណើរដោយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណា,និងឯកឧត្តម NGUYEN​​ TRONGDONG  អភិបាលរងរដ្ឋធានីហាណូយ បានអញ្ជើញទៅទស្សនៈកិច្ចទិដ្ឋភាពទូទៅនៃសម្ពន្ធ័ក្រុមហ៊ុន CNTY.EUZY និងគម្រោងសាងសង់រោងចក្រថាមពលសកម្មភាព និងគម្រោងបច្ចេកទេសរបស់ក្រុមហ៊ុនថាមពលពីកាកសំណល់ SOC.SON នៃបរិស្ថានធានអ៊ីហាណូយ និងគម្រោងរោងចក្រអគ្គីសនីបំម្លែងចេញពីកាកសំណល់ Soc Son។  តាមការបញ្ជាក់ពីលោក  Li Ai Jun អគ្គនាយករងក្រុមហ៊ុន CNTY.EUZY បានឱ្យដឹងថា៖សម្ពន្ធ័ក្រុមហ៊ុន CNTY.EUZY ត្រូវបានបង្កើតឡើងនៅទសវត្សរ៏ឆ្នាំ  ១៩៥០។ ឆ្លងកាត់រយះពេលជាច្រើនឆ្នាំដំណើរការអភិវឌ្ឍន៏យ៉ាងខ្លាំងក្លា  បច្ចុប្បន្នសម្ពន្ធ័ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោកក្នុងវិស័យប្រតិបត្តិការបរិស្ថានទីក្រុងដែលមានវិសាលភាពនៅក្នុងប្រទេសជាង៣០ មានរោងចក្រ កម្ចាត់កាកសំណង់រឹងជាង៣០០កន្លែង នៅទូទាំងពិភពលោក ដោយមានសមត្ថភាពកែឆ្នៃរហូតដល់៥ម៉ឺនតោនក្នុងមួយថ្ងៃ ជាមួយបុគ្គលិកសរុបជាង៨ម៉ឺននាក់ ក្នុងនោះមានបុគ្គលិកជាង៦ម៉ឺននាក់ជាជនជាតិអ៊ឺរ៉ុប។ ជាមួយគ្នានេះក៏បានកាត់បន្ថយកាកសំណល់ លើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លី និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីការស្វាគមន៏របស់រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើបណ្តាក្រុមហ៊ុនពីវៀតណាមមានបំណងវិនិយោគលើការកែឆ្នៃ និងបំឡែងកាកសំណល់សំរាមទៅជាឋាមពលអគ្គសនី និងបំលែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាមបំបាត់ខ្លិនជាដើម។  ឯកឧត្តមអភិបាលបានគូសបញ្ជាក់ប្រាប់ទៅភាគីមិត្តពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំ ពេញយ៉ាងឆាប់រហ័ស ដែលការអភិវឌ្ឍន៏ដ៏លឿនបែបនេះក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា។ ឯកឧត្តមអភិបាលបន្ថែមទៀតថា៖រាជធានីភ្នំពេញ ដែលកំពុងរីកចំរើនយ៉ាងលឿនបែបនេះ បញ្ហាប្រឈមតែងកើតមានដូចជា៖បញ្ហាចរាចរណ៏,សំណង់ ពិសេសបញ្ហាបរិស្ថាន,ប្រពន្ធ័លូ ជាពិសេសបញ្ហាសំរាម នេះតែម្តង ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងការលើកកំពស់បរិស្ថានទីក្រុង រួមជាមួយដៃគូអភិវឌ្ឍន៏មួយចំនួនទៀតផងដែរ ។  ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងទៀតថា៖រាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋ យ៉ាងឆាប់រហ័សប្រមាណជាង៣លាននាក់ ចំណែកបរិមាណសំរាមបានកើនឡើងរហូតដល់ជាង៣ពាន់តោនក្នុងមួយថ្ងៃ។ ហើយនៅពេលខាងមុខរាជធានីភ្នំពេញ នឹងបង្កើតទីលានចាក់សំរាមថ្មីចំនួយ២កន្លែងបន្ថែមទៀតស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញ និងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣កំពុងប្រតិបត្តិប្រមូលសំរាមក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ៕

img592216 img592215 img59229 img592212 img592211 img592210 img59228 img59227 img59226 img59225 img59224 img59223 img59222 img59221 img592214 img592213 img592217 img592218 img592219 img592220 img592221 img592222 img592223 img592224 img592225 img592226 img592228 img592229 img592230 img592231 img592232 img592233 img592234 img592235