ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង ណែនាំដល់កងកម្លាំង និងអាជ្ញាធរ...

ឯកឧត្តម ឃួង ស្រេង ណែនាំដល់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅទីតាំងរដ្ឋសភា និងនៅមុខបរមរាជវាំង

ថ្ងៃចេញផ្សាយ: Tuesday, August 15, 2023, 11:30 AM

img148231 img1482315

 

 

 

 

 

              ប្រធានគណៈកម្មប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានអោយកាន់តែល្អប្រសើរ ពិសេសនៅទីតាំងរដ្ឋសភា និងនៅមុខបរមរាជវាំងនៅថ្ងៃទី២១ និង២២សីហាខាងមុខនេះ ដែលជាថ្ងៃប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។

            ការជំរុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤ សីហា ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំង ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ។

            ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម  ឃួង ស្រេង  បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំងនិងអាជ្ញាធរដែនដីទាំង១៤ខណ្ឌ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារ សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងពេលបោះឆ្នោតកន្លងមកនេះ បានយ៉ាងល្អ ហើយកិច្ចការនេះ ឯកឧត្ដម  សុំឱ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ បន្តការយកចិត្តទុកដាក់បន្ថែមទៀត។

            ឯកឧត្ដម  ឃួង ស្រេង បានបន្តទៀតថា ៖ នៅថ្ងៃទី២១ និង២២សីហាខាងមុខនេះ យើងនឹងមានព្រឹត្តិការណ៍ធំៗ២ នោះ គឺការប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលថ្មី។  ដូច្នេះទេ       ឯកឧត្តមស្នើអោយសមត្ថកិច្ចប៉ូលីសរៀបចំផែនការ ការពារសន្តិសុខឱ្យបានល្អប្រសើរបំផុត។

            ឯកឧត្ដម បញ្ជាក់បន្តទៀតថា ក្នុងនាមកងកម្លាំងនិងអាជ្ញាធរ ត្រូវជំរុញកិច្ចការពារសន្តិសុខ សណ្តាប់ជាមួយ និងការរិតបន្តឹង ការពិនិត្យជាតិអាកុលនៅក្នុងមូលដ្ឋានអោយបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល ឯកឧត្ដម  ឃួង ស្រេង ជំរុញអោយកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។

            ឯកឧត្ដម  ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ សម្រាប់ថ្ងៃទី២១ និង២២ សីហា ខាងមុខនេះ អាជ្ញាធរខណ្ឌដែលមានរដ្ឋសភានិងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឱ្យបានល្អជាមួយនឹងការរក្សាអោយបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕

img148235 img1482313 img1482325 img1482324 img1482321 img1482317 img1482316 img1482314 img1482312 img1482311 img1482310 img148239 img148234 img148233 img148236 img148237 img148238 img148232