ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិ...

ស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ហើយ

ថ្ងៃចេញផ្សាយ: Monday, June 05, 2023, 9:15 AM

img46237 img462315

 

 

 

 

 

            ពិធីសម្ពោធស្ពានបេតុងខាងលើ បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ និងមានការចូលរួមពី ឯកឧត្ដម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

            ការស្ថាបនាស្ពានបេតុងឆ្លងកាត់ដៃស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោខាងលើ ធ្វើឡើងក្រោយសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន មើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅពេលឆ្លងកាត់ស្ទឹងព្រែកត្នោតម្តងៗ។ ដើម្បីដោះស្រាយការលំបាកនេះ និងដោះស្រាយការកកស្ទះចរាចរផងនោះ ទើបសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន សម្រេចផ្តល់ជាអំណោយក្នុងការកសាងស្ពាននេះឡើងតែម្តង។

            គួរបញ្ជាក់ថា ៖ ស្ពានបេតុងខាងលើនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃ២៩ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តសង្គហបណ្ឌិតម៉ែន សំអន

img462318 img46235 img462316 img462317 img46239 img462310 img462319 img462320 img46232 img46231 img462311 img462312 img462314 img462313 img462315 img462321