ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សម្តេចតេជោ ផ្តល់ប័ណ្ណកម្មសិទ្ធិផ្ទះសំបែងជូនពលរដ...

សម្តេចតេជោ ផ្តល់ប័ណ្ណកម្មសិទ្ធិផ្ទះសំបែងជូនពលរដ្ឋជាង ១.២០០គ្រួសារ នៅបុរីកីឡា ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗទៀត

ថ្ងៃចេញផ្សាយ: Friday, February 03, 2023, 12:49 PM

img322335img322324

 

 

 

 

 

            ប្រជាពលរដ្ឋប្រមាណជាង ១.២០០ គ្រួសារ  រស់នៅក្នុងអគារបុរីកីឡាទាំង ០៨អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។

            ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង ១.២០០គ្រួសារនេះ បានបង្ហាញអោយឃើញ នៅពេលដែល ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១.៣៩២យូនីត ស្មើនិងជាង ១.២០០គ្រួសារ ជូនពួកគាត់ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៣នេះ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងដើម្បីជួយសម្រួលឱ្យ បងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជននៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចសម្រាលបន្ទុក ក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិខាងលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចអោយអាជ្ញាធររាជធានីភ្នំពេញរៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើ  ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១.៣៩២យូនីត នៃអគារ បុរីកីឡា ទាំង ០៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រមាណជាង ១.២០០គ្រួសារ ជាមួយនឹងការលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១.៣៩២យូនីត នៃអគារបុរីកីឡា ទាំង ០៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។

            ឯកឧត្ដម ឃួង ស្រេង បន្តថា នេះពិតជាស្ដែងឱ្យឃើញអំពីការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា ទាំង០៨អគារ។ តាមរយៈការជួយសម្រួលដល់ការធ្វើប័ណ្ណកម្មសិទ្ធិខាងលើ ដោយពុំចំណាយថវិកាលើការបង់ពន្ធ-អាករផ្សេងៗ និងសេវាអន្តរក្រសួងនានានោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា បន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបានឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕

img322342 img322341 img322340 img322339 img322338 img322337 img322336 img322334 img322333 img322332 img322331 img322330 img322329 img322328 img322327 img322326 img322325 img322323 img322322 img322321 img322320 img322319 img322318 img322317 img322316 img322315 img322314 img322313 img322312 img322311 img322310 img32239 img32238 img32237 img32236 img32234 img32233 img32232 img32231 img32235