ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីក្រុងពាលីតាមបែបសា...

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីក្រុងពាលីតាមបែបសាសនា មុននឹងចាប់ដំណើរការសាងសង់ស្ពានអាកាស២កន្លែងបន្ថែមទៀតក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, August 30, 2022, 9:26 AM

img3082221 img3082214

 

 

 

 

 

                      រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០២២នេះ បានរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករទីតាំងប្រារព្វពិធីក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាស៊ីណា ឃួងស្រេង 

                        តាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងមានការសាងសង់សំណង់អ្វីមួយ ឬ សម្ភោធសមិទ្ធផលណាមួយដែលទើបបានសាងសង់រួច គេតែងប្រារព្វពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងជូនដំណឹងដល់អ្នកថែរក្សាទឹកដីនោះសុំជួយបីបាច់ថែរក្សាឱ្យដំណើរការ នៃការសាងសង់នោះសម្រេចបានជោគជ័យប្រកបដោយសុវត្ថិភាព និងរីកចំរើនជារៀងរហូតទៅ។ ពិធីក្រុងពាលីនេះធ្វើឡើងមុនមួយថ្ងៃមុននឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស២កន្លែងព្រមគ្នាបន្ថែមទៀតក្នុងរាជធានីភ្នំពេញគឺនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសទាំង២កន្លែងនេះរួមមានទី១នៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន​(ផ្លូវ៦០ម៉ែត្រ)​និងមហាវិថីព្រះមុន្នី វង្ស និងវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)។ ទី២៖ត្រង់ចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្ស៊ី ជាមួយនឹងវិថីសម្តេចចៅហ្វាវាំងវរះវៀងជ័យធិបតីស្រឹង្គារគង់សំអុល(ផ្លូវ២០០៤)។ នេះជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខក្នុងរាជធានីភ្នំពេញ  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យរាជធានីភ្នំពេញនិយាយដោយឡែក​មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ បំរើឱ្យសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏,គ្រោះថ្នាក់ចរាចរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានការកើនឡើងទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ   ដំណើរ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសុំការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរតាមដងផ្លូវដែលត្រូវប្រារព្វពិធីនៅពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទចរាចរជាបណ្តោះអាសន្នដើម្បីបង្កឧិកាសក្នុងការប្រារព្វពិធីប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អ ប្រសើរ ហើយនៅពេលពិធីចប់ ចរាចរនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា៕

img3082222 img3082217 img3082211 img3082210 img308223 img308224 img3082228 img3082226 img3082218 img3082225 img3082219 img3082223 img3082224 img3082220 img3082216 img3082215 img3082213 img3082212 img308222 img308221