ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជាការពារនៅរាជធានីភ្នំពេញ នឹងត្រូវបានយកចិត្តទ...

ប្រជាការពារនៅរាជធានីភ្នំពេញ នឹងត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថានៅពេលនេះ ឬថ្នាក់ដឹកនាំនៅជំនន់ក្រោយៗទៀតនោះទេ

ថ្ងៃចេញផ្សាយ: Friday, December 30, 2022, 2:26 PM

img30122213 img30122232

 

 

 

 

 

            ប្រជាការពារត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មិនថាថ្នាក់ដឹកនាំនៅពេលនេះឬថ្នាក់ដាក់នាំនៅជំនន់ក្រោយៗទៀតនោះទេ ដោយសារតែប្រជាការពារទាំង១៤ខណ្ឌ បានលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ផ្តល់ឱកាសអោយប្រជាពលរដ្ឋអាចរកស៊ីទទួលទានបាន និងដើរលេងកំសាន្តដោយសប្បាយរីករាយ មិនមានការព្រួយបារម្ភ។

            នេះជាការលើកឡើងរបស់ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនកងកម្លាំងប្រជាការពាររបស់រាជធានីភ្នំពេញចំនួនជាង៧០០នាក់នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ធ្នូឆ្នាំ២០២២នេះ។

            ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយ ចិត្ត មិនខ្លាចនឿយហត់ឡើយ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។

            ឯកឧត្ដមបានបញ្ជាក់ថា ប្រជាការពារការទាំងអស់ សម្រាប់ថ្នាក់ដឹកនាំនៅពេលនេះឬថ្នាក់ដាក់នាំនៅជំនន់ក្រោយៗទៀត គឺនៅតែគាំទ្រ និងលើកទឹកចិត្តបងៗ ពូៗ រហូត ដោយសារតែ បងៗ និងពូៗទាំងអស់នេះហើយជាអ្នកលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងជាអ្នកផ្តល់ឱកាសអោយប្រជាពលរដ្ឋអាចរកស៊ីទទួលទានបាន និងការដើរលេងកំសាន្តដោយភាពសប្បាយរីករាយ មិនមានការព្រួយបារម្ភ។ ជាក់ស្តែង ខណៈរាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរីករាលជាលជំងឺកូវីដ-១៩ កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗមួយចំនួនទៀត នាពេលកន្លងមកនេះ បងៗ និងពូៗ ជាប្រជាការពារ បានលះបង់អស់កម្លាំងកាតចិត្ត ដើម្បីការពារ សុខមាលភាពជូនប្រជាពលរដ្ឋ និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រតិភូ។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងដែរថា ការសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពាររបស់ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលនេះ គឺពិតជាការបង្ហាញឲ្យឃើញអំពី មនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃនិងការគិតគូរជាប្រចាំសម្រាប់បងប្អូនប្រជាការពារនៅរាជធានីភ្នំពេញ។  

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ប្រជាការពារ ជាកម្លាំងស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារ ជាជំនួយការការងារយ៉ាងសំខាន់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទៅលើការងារមួយចំនួនដូចជាការងារសម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឯមជាដើម ។

បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតធ្វើអោយប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចជាប្រក្រតីឡើងវិញ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូនប្រជាការពារទាំងជាង៧០០នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងម្នាក់ៗទទួលបាន អង្ក មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ និងថវិកាចំនួន៥ម៉ឺនរៀល៕

img30122213 img3012222 img30122212 img3012228 img3012225 img3012224 img30122214 img30122211 img3012229 img3012227 img3012226 img3012223 img30122216 img30122215 img30122210 img30122218 img30122219 img30122220 img30122221 img30122222 img30122223 img30122224 img30122225 img30122226 img30122227 img30122228 img30122229 img30122230 img3012221 img30122217 img30122233 img30122234 img30122235 img30122236 img30122237 img30122238 img30122239 img30122231