ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សមាជិកមូលនិធិស៊ីក្លូជិត ៣០០នាក់ ទទួលបានអាវភ្លៀង...

សមាជិកមូលនិធិស៊ីក្លូជិត ៣០០នាក់ ទទួលបានអាវភ្លៀង មី និងថវិកាពី សម្តេចតេជោ ហ៊ុន សែន

ថ្ងៃចេញផ្សាយ: Monday, May 29, 2023, 9:47 AM

img295236 img295235

 

 

 

 

 

                សមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ខណៈរដូវវស្សាបានឈានមកដល់។

ថវិកា និងសម្ភារទាំងនេះ ត្រូវបានលោក ម៉េត មាសភក្តី  នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាល រាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា ប្រគល់ជូនពួកគាត់ នារសៀលថ្ងៃអាទិត្យទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកឱ្យ ឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែ ពីសុខទុក្ខបងប្អូនសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះពួកគាត់ទាំង ២៩៩នាក់ បានទទួលអាវភ្លៀង មី និងថវិការបស់សម្តេចតេជោ ហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់។ អំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបានអាវភ្លៀង១ ថវិកាចំនួន៥ម៉ឺនរៀល និងមី១កេស។

ប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឱ្យតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែ ពួកគាត់អាចបើកបាន៣ដង ក្នុង១ដង ៧ម៉ឺនរៀល ជាមួយនឹងការផ្តល់ជូនបណ្ណ ប.ស.ស ដើម្បីឱ្យបងប្អូន អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យរដ្ឋ    នានា។ បន្ថែមពីនេះទៀតក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស់ អាកុល ជែល ជូនពួកគាត់ថែមទៀត។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេល៤-៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ៕

img295238 img295239 img295236 img295234 img295237 img295233 img2952311 img295232 img2952310 img295231