ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អំពាវនាវអ្នកវិនិយោគ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អំពាវនាវអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យកាន់តែច្រើន ពិសេសវិស័យ ម្ហូបអាហារ

ថ្ងៃចេញផ្សាយ: Sunday, October 30, 2022, 10:36 AM

img29102230 img29102219

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវដល់អ្នកវិនិយោគទុនមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យបានច្រើន ពិសេសវិស័យម្ហូបអាហារ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសកើនឡើង ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

            ការអំពាវនាវបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែលឯកឧត្ដមបានអញ្ជើញជាអធិបតីភាពក្នុងពិធី“សម្ភោធភោជនីយដ្ឋានចំនួន៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និង លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វាន់ ហ៊ូដ (Fun Food Co.Ltd) ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កាលបើយើងធ្វើម្ហូបឆ្ងាញ់ពិសារ វាជាកត្តាមួយនាំអោយភ្ញៀវទេសចរណ៍មកកម្ពុជាកាន់តែច្រើន។ ដូច្នេះសូមអំពាវនាវដល់អ្នកវិនិយោគទុន មកបណ្តាក់ទុនរកស៊ីនៅភ្នំពេញអោយកាន់តែច្រើន ពិសេសលើវិស័យម្ហូបអាហារ ដើម្បីអោយសេដ្ឋកិច្ចប្រទេសកើនឡើង ជាមួយនឹងការផ្តល់ឱកាសអោយប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ហើយវាក៏ជាការទាល់ទាញភ្ញៀវទេសចរណ៍ផងដែរ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពិធីសម្ពោធភោជនីយដ្ឋានថ្មី ក្នុងថ្ងៃនេះ មិនត្រឹមតែជា សក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែវាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ពេលបច្ចុប្បន្ន វិនិយោគិន ធុរជន ពាណិជ្ជករ និងវិស័យឯកជន បាននឹងកំពុងរីករាយទទួលយកនូវមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយក្នុងការធ្វើអាជីវកម្មស្របច្បាប់គ្រប់ប្រភេទ ហើយស្តង់ដារស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏កាន់តែមានភាពល្អប្រសើរឡើង ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសផលិតផល ម្ហូបអាហារ-ភេសជ្ជៈដែលមានគុណភាព-   អនាម័យ និងការបើកអាជីវកម្មដ្ឋាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋទូទៅ។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងភោជនីយដ្ឋាន និងបណ្ដាអាជីវកម្មទាំងអស់ សូមជួយគាំទ្រកសិផល ផលិតផល និងគ្រឿងទេសដែលមានស្រាប់ក្នុងស្រុក ដើម្បីជួយដល់បងប្អូនប្រជាកសិករខ្មែរ សេវាករ និងផលិតករក្នុងស្រុក ឱ្យមានជីវភាពប្រសើរឡើង ជួយដល់សេដ្ឋកិច្ចជាតិ រីកចម្រើនទាំងអស់គ្នា។

            គួរបញ្ជាក់ថា៖ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ជាក្រុមហ៊ុនមានអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដោយបានផ្តល់ជូននូវមុខម្ហូបប្លែកៗសម្បូរបែប នៅតាមបណ្តាផ្សារទំនើបៗក្នងរាជធានីភ្នំពេញ។ មកទល់ពេលនេះ ក្រុមហ៊ុនបានបង្កើតភោជនីយដ្ឋានបានរហូតដល់ ១១ទីតាំង និងកំពុងពង្រីកសាខារបស់ខ្លួនបន្ថែមទៀតប្រកបដោយភាពជោគជ័យ និងការនិយមចូលចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុង៕

img29102220 img29102224 img29102231 img29102230 img29102229 img29102228 img29102227 img29102226 img29102221 img29102217 img29102222 img29102216 img29102223 img29102214 img29102215 img29102213 img29102212 img29102211 img2910227 img29102232 img2910229 img29102219 img29102210 img2910228 img2910221 img2910222 img2910223 img2910224 img2910225 img2910226