ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្...

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង នាំយកទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួន ប្រគេនជូនព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, August 02, 2023, 3:51 PM

img282311 img282318

 

 

 

 

 

          អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានី​ភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។

          ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ នៅវត្តព្រះបារមីវង្កតបូរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុង១៥១វត្ត និងសាលាបុណ្យ៥កន្លែង ក្នុងមួយវត្តៗទទួលបាន ថវិកាចំនួន ១០០.០០០៛ ទៀនវស្សា០១គូ អង្ករ១០០គីឡូក្រាម សាដក០១ ស្ករស០១បាវ (២៥គីឡូក្រាម) ទឹកដោះគោខាប់ ០១កេស(៤៨កំប៉ុង) ទឹកក្រូច០៤កេស ទឹកបរិសុទ្ធ ៤កេសមីចំនួន៤កេសតូច ត្រីខកំប៉ុង១កេស(១០០កំប៉ុង)។  ក្រៅពីប្រគេនទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួនខាងលើហើយនោះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នូវបានប្រគេនបច្ច័យសម្រាប់កសាងទីអារាមវត្តព្រះបារមីវង្កតបូរីនេះចំនួន ១៩.៩៥០.០០០រៀល(ជាង១៩លាន) និង១៥០០ដុល្លារ ជាមួយនឹងការប្រគល់ជូនយាយជី តាជី នៅក្រណាត់ស និងថវិកាមួយចំនួនផងដែរ។

          គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥កើត ខែអស្សុជ។ ជាទំលាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។

ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕

img282324 img282316 img282319 img28232 img28234 img28233 img28236 img28238 img28239 img282310 img282311 img282312 img282313 img28235 img282320 img282314 img282315 img282318 img282317 img282321 img282322 img282326 img282323 img282327 img282325 img282328 img282329 img282330 img282331 img282332 img282333 img282334 img282335 img282336 img282337 img282338 img282339 img282340 img282341 img282342 img282344 img282345 img282343 img28231