Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លើកពានរ...

(Khmer) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លើកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រដូវកាលទី១៧

Published Date: Monday, April 29, 2024, 3:19 PM

(Khmer)

img2804246 img2804244

 

 

 

 

 

          ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនរដូវកាលទី១៧បានបញ្ចប់ទៅយ៉ាងតឹងតែង ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិបភ្នំពេញក្រោន ១ទល់ ០ និងបានក្លាយជាក្រុមជើងឯកនៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនិងការអូសបន្លាយពេលវេលារហូតដល់ទៅ១២០នាទី កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានអូឡាំពិក។

          ការប្រកួតក្នុងម៉ោងធម្មតារយៈពេល៩០នាទី លទ្ធផលស្មើគ្នា០ទល់០។ បន្ទាប់ពីការកាត់ក្ដីដោយបន្ថែមម៉ោង១៥នាទី២ដងនោះក្រុមព្រះខ័នរាជស្វាយរៀងបានទទួលជ័យជំនះលើក្រុមភ្នំពេញក្រោន ១ទល់០ដែលនេះជាគ្រាប់បាល់នៃជ័យជំនះតែម្ដង។

          ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១៧នេះ មានវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្ដមសេនីយ៌ សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយនិងមហាជនជាង៣ម៉ឺននាក់ចូលរួមទស្សនា។

          ព្រឹត្តិការណ៍ប្រកួតនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានទទួលពាន អមនិងទឹកប្រាក់រង្វាន់១៥០លានរៀល ក្លិបភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់១០០លានរៀល និងក្រុមបាល់ទាត់វិសាខាទទួលបានទឹកប្រាក់ចំនួន ៧០លានរៀល៕

img2804241 img2804248 img2804243 img2804242img28042411 img28042412 img28042413 img28042414 img28042415 img2804249 img28042417 img28042418 img28042419 img28042420 img28042421 img28042422 img28042423 img28042424 img28042425 img28042426 img28042427 img28042428 img28042429 img28042430 img28042431 img28042432 img28042433 img28042434 img28042435 img28042436 img28042437 img28042438 img28042440 img28042441 img28042416img28042442