ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យប្រធានគណៈកម្មការផ្សា...

ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យប្រធានគណៈកម្មការផ្សារ ត្រូវមានភាពស្និតស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធ

ថ្ងៃចេញផ្សាយ: Thursday, September 28, 2023, 5:13 PM

img279231 img279233

 

 

 

 

 

          អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម  ឃួង ស្រេង បានណែនាំឱ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង  បរិស្ថានៅជុំវិញ និងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះ គណៈកម្មការផ្សារត្រូវមានភាពស្និតស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធ។

          ការណែនាំបែបនេះរបស់ ឯកឧត្ដម  ឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

          ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតអោយមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងជុំរុញអោយមានការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥ ឱ្យបានកាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរពនិងស្រលាញ់ពីប្រជាពលរដ្ឋ និងអាជីវករ។

          ឯកឧត្ដម បន្តថា ប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយនៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឱ្យបានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលយើងថែទាំពួកគាត់។ បន្ថែមពីនេះត្រូវណែនាំបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារជាប្រចាំ។

          ឯកឧត្ដម  ឃួង ស្រង ក៏បានជំរុញឱ្យពិនិត្យឱ្យម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវពិនិត្យឱ្យបានម៉ត់ចត់។ ក្នុងនាមយើងជាអាណាព្យាបាលប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទាំង១៤ និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងអាជីវករគោរពស្រលាញ់យើងឱ្យបានយូអង្វែង៕

img279237 img279232 img279234 img279235 img279238 img279239 img2792310 img2792311 img279236 img2792312 img2792313 img2792314 img2792315 img2792316 img2792317 img2792318