ផ្អាកការលក់ដូរទំនិញ ជាបណ្ដោះអាសន្ន នៅផ្សារអូឡាំពិក ក្រោយមានផ្ទុះកូវីដ-១៩ សារជាថ្មី
ថ្ងៃចេញផ្សាយ: Friday, July 02, 2021, 3:13 PM
នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយបានចុះផ្ទាល់ ក្នុងការតាមដានស្រាវជ្រាវ ធ្វើប្រតិបត្តិការយកសំណាក លើបងប្អូនអាជីវករផ្សារអូឡាំពិក ក្រោយមានផ្ទុះ Covid-19 សារជាថ្មី ។
ផ្សារអូឡាំពិក ដែលមានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយនឹងអាជីវករផ្សារអូឡាំពិក សូមអញ្ជើញទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ និងមេត្តាដាក់ខ្លួនឱ្យនៅដាច់ដោយឡែក អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងតាមដានសុខភាព របស់ខ្លួនជាប្រចាំ ហើយក្នុងករណីមានការសង្ស័យ សូមទៅយកសំណាកវិភាគរកមេរោគនៅទីតាំងដែលនៅជិតកន្លែងខ្លួនរស់នៅបំផុត៕