ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រាជធានីភ្នំពេញ ទទួលបានជ័យលាភីជារាជធានីបញ្ចប់ការ...

រាជធានីភ្នំពេញ ទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)

ថ្ងៃចេញផ្សាយ: Wednesday, November 27, 2024, 6:01 PM

img2711241 img27112432រាជធានីភ្នំពេញទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួននិងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។

            ពិធីប្រកាសជ័យលាភីជារាជធានីភ្នំពេញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

            ឯកឧត្តម ឆាយ ឬទ្ធិសែន បានមានប្រសាសន៍ថា ៖ គិតត្រឹមពេលនេះ រាជធានី និងខេត្តចំនួន១១ហើយ ដែលសម្រេចបានជារាជធានី ខេត្ត ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនៈគីរី សៀមរាបនិងខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃនេះរាជធានីភ្នំពេញ ដែលជាបេះដូង​នៃព្រះរាជាណាចក្រកម្ពុជា ពិតជាសគ្គសម ដែលសំរេចបាននូវការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)លើកទី១ដោយជោគជ័យ។

            ឯកឧត្តម ឆាយ ឬទ្ធិសែន បានបន្តទៀតថា៖ មកដល់ពេលនេះ អត្រាគ្រប់ដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសបានប្រមាណ៨៨,៨% ពោលគឺអត្រាគ្រប់ដណ្តប់ទឹកស្អាត ស្មើនិង៨៦% និងអត្រាគ្រប់ដណ្តប់   អនាម័យនៅទូទាំងប្រទេសមានចំនួន៩១% ហើយនៅក្នុងឆ្នាំ២០៣០ខាងមុខនឹងត្រូវសម្រេចអត្រាគ្រប់ដណ្តប់អោយ បាន១០០%។ ការសំរេចបានរាជធានី ខេត្ត (ODF+)និង (ODF) គិតត្រឹមថ្ងៃនេះ មានចំនួន១២រាជធានី ខេត្ត លើសពីនេះ ក្រសួងបានដាក់ចេញជាផែនការនៅឆ្នាំ២០២៤ និងសម្រេចអោយបាន២ខេត្តទៀត នោះគឺខេត្តតាកែវនិងខេត្តស្ទឹងត្រែង ដែលនឹងទៅទទួលពានជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ដែលនឹងកើនដល់១៤/២៥រាជធានី ខេត្ត នៅទូទាំងប្រទេស។ ថ្ងៃនេះយើងពិតជាមានមោទនៈភាពដែលរាជធានីភ្នំពេញ សំរេចបានជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើទី១ មានន័យថាគ្រប់ខ្នងផ្ទះនីមួយៗមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។​ ក្នុងឱកាសនោះដែរឯកឧត្ដមឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៌ជនបទបានថ្លែងទៀតថាក្នុងនាមធ្លាប់ជាមន្ត្រីនៅសាលារាជធានីសូមអបអរសាទរ និងកោតសរសើរចំពោះរាជធានីភ្នំពេញដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

            ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាលរាជធានីភ្នំពេញ​ ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានបញ្ជាក់បន្ថែមថា រាជធានីភ្នំពេញបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល យូឆ្នាំហើយ។

            ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាលរាជធានី​ភ្នំពេញ​បានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តក្នុងផ្តល់នូវសេវាតម្រូវការ និងសេវាសំណូមពរឱ្យទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០៣០ រួមមានដូចខាងក្រោម៖ទី១ ពង្រីកសេវាគ្របដណ្តប់ប្រព័ន្ធលូមេ ៨០ទៅ៩០ភាគរយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី២ បង្កើនអនាម័យនៅតាមខ្នងផ្ទះប្រជាពលរដ្ឋនិងតភ្ជាប់បណ្តាញលូមេឱ្យបានច្រើន ទី៣ ពង្រឹងការគ្រប់គ្រងអនាម័យនៅតាមខ្នងផ្ទះពិសេសនៅតំបន់ជាយក្រុង ទី៤ បង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀតដើម្បីបង្កើតសមត្ថិភាពប្រព្រឹត្តកម្មទឹកកខ្វក់ មុនបញ្ជូលទៅក្នុងប្រភពទឹកធម្មជាតិ ទី៥ ពង្រីកសេវាប្រមូលសំរាម កាកសំណល់រឹងគ្រប់ដណ្តប់លើរាជធានីភ្នំពេញ ទី៦ ជំរុញការផ្តល់ទឹកស្អាត អគ្គិសនីឱ្យកាន់តែមានស្ថេរភាពនិងទូលំទូលាយថែមទៀត។

            ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមជាពហុវិស័យ កែលម្អអនាម័យ បរិស្ថាន ដោយត្រូវផ្លាស់ប្តូរទំលាប់ តាមរយៈការប្រើប្រាស់បង្គន់ឱ្យបានត្រឹមត្រូវនិងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំរាមតាមពេលវេលាកំណត់ និងការលាងដៃនិងសាប៊ូឱ្យបានស្អាត ដើម្បីរាជធានីភ្នំពេញមានភាពស្រស់ស្អាត បរិស្ថានល្អនិងដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ជៀសវាងពីជម្ងឺឆ្លងផ្សេងៗ ហើយក៏ជាការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិអោយកាន់តែប្រសើរថែមទៀតផង៕

img27112437 img27112415 img27112428 img27112429 img27112419 img27112418 img27112422 img27112439 img27112440 img27112441 img27112442 img27112427 img27112426 img27112425 img27112424 img27112423 img27112421 img27112420 img2711242 img2711243 img2711244 img2711245 img2711246 img2711247 img2711248 img2711249 img27112410 img27112411 img27112412 img27112413 img27112414 img27112416 img27112417 img27112433 img27112434 img27112435 img27112431 img27112430