ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ជួបសំណេះសំណាលជាមួយកងកម្លាំងកង...

ឯកឧត្ដម ឃួង ស្រេង ជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ ក្រោយពីបញ្ចប់ប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, August 27, 2024, 4:31 PM

img2708241 img2708246

 

 

 

 

 

ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ​ បានជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន ៤៣នាក់ ជាមួយនឹងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីពួកគាត់យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ។

          ពិធីនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ហើយចំពោះកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំនួន ៤៣នាក់ ក្នុងម្នាក់ៗទទួលបាន៖ ថវិកា ២០០.០០០រៀល អង្គរ ២៥ គីឡូក្រាម មី០១ កេសតូច និងទឹកសុទ្ធ ០១ កេស។

          ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ អនុវត្តតាមការណែនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុង  មូលដ្ឋានសង្កាត់ទាំង១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការបាញ់ថ្នាំមូស សម្លាប់មូស នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បងប្អូនប្រជាពលរដ្ឋពិតជាអរគុណយ៉ាងខ្លាំងចំពោះ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ។     សំរាប់រដ្ឋបាលរាជធានីភ្នំពេញ អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៏ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

          ឯកឧត្ដម​ ឃួង ស្រេង ក្នុងឱកាសនោះក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមការងារកងពលតូច ង៧០ ដែលបានសហការជាមួយក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា និងបានបញ្ចប់រួចរាល់ទាំងស្រុង កាលពីថ្ងៃទី២៦ ​ខែសីហា ឆ្នាំ​២០២៤នេះ៕

img2708242 img2708243 img2708245 img2708247 img2708248 img2708249 img27082415 img2708244 img27082410 img27082411 img27082412 img27082413 img27082414 img27082420 img27082416 img27082417 img27082418 img27082419 img27082422 img27082421 img27082423 img27082424 img27082425 img27082426 img27082427 img27082428