ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ កោតសរសើរមន្ត្រីរបស់...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ កោតសរសើរមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ

ថ្ងៃចេញផ្សាយ: Thursday, June 02, 2022, 6:01 PM

news262215 news262212

 

 

 

 

 

            ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យជំងឺកូវីដ-១៩ ក្នុងរយៈពេល២៦ថ្ងៃនេះ មិនមាននៅកម្ពុជា។

            ការលើកឡើងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ  នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ភាពជោគជ័យទៅលើការគ្រប់គ្រងជំងឺកូវីដ-១៩ តាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីបងប្អូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីបងប្អូនមួយចំនួនបានឆ្លងនូវជំងឺកាចសាហាវនេះក៏ដោយ ក៏បងប្អូនមិនរុញរា តស៊ូជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើឱ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

            ឯកឧត្ដម  ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបំរើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយឯកឧត្តមសូមឱ្យបន្តខិតខំបំរើសេវានេះ ឱ្យកាន់តែល្អបន្ថែមទៀត។  បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង សូមឱ្យបងប្អូនជាមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។

            ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍លើកឡើងពីរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជាហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន សម្តេចបានរំដោះប្រទេសកម្ពុជាដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ខ្នង និងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។

            ឯកឧត្ដម ឃួង ស្រេង សូមឱ្យប្អូនៗជាមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់ឱ្យបានច្បាស់ពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ពិសេសនៅក្នុងរបបប៉ុលពត និងពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន បើគ្មានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះទេ។

news262218 news26221 news262216 news262213 news262211 news262210 news262233 news262214 news262219 news26223 news26224 news26225 news26226 news26227 news262231 news262230 news262229 news262228 news262227 news262226 news262225 news262224 news262223 news262222 news262221 news262220