ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កងកំលាំងគ្រប់គ្រប់ប្រភេទបានត្រៀមកំលាំងរួចជាស្រេ...

កងកំលាំងគ្រប់គ្រប់ប្រភេទបានត្រៀមកំលាំងរួចជាស្រេចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក

ថ្ងៃចេញផ្សាយ: Saturday, November 25, 2023, 8:01 AM

img2511232 img2511236

 

 

 

 

 

            កងកំលាំងគ្រប់គ្រប់ប្រភេទបានត្រៀមកំលាំងរួចជាស្រេច ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក  បណ្តែតប្រទីប សំពះព្រះខែ  និងអកអំបុកឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅ៣ថ្ងៃពីថ្ងៃទី២៦ដល់២៨ វិច្ឆិកា។ ឯកឧត្តម ឃួង  ស្រេង  អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ  ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

          ឯកឧត្តម ឃួង ស្រេង  បានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ  ចំនួន១៤គោលដៅខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ។ 

ថ្លែងនៅក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍នៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនំាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈបំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។ 

          នឹងសូមឱ្យកងកម្លាំងយើងទាំងអស់យកស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតថា ភារៈកិច្ចរបស់យើងគឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្តនិងជឿជាក់មកលើកងកម្លាំងរបស់យើងជារៀងរហូតមក និងសូមយើងទាំងអស់គ្នាយកស្មារតីនិងទំនុកចិត្តរបស់ពួកគាត់នេះ ខិតខំប្រឹងប្រែងធ្វើយ៉ាងណា ការពារពួកគាត់ឱ្យបានល្អប្រសើរទៅតាមការទុកចិត្តរបស់ពួកគាត់មកលើយើង។

          ឯកឧត្តមអភិបាលរាជធានីភ្នំពេញ  ក៏បានថ្លែងអំណរគុណនូវស្មារតីទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែង  ធ្វើកិច្ចការងាររក្សាសន្តិសុខសណ្តាប់ធ្លាប់។  ឯកឧត្តមបន្ថែមថា ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។  ជាងនេះទៅទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈក្នុងការរៀបចំទំនុកបម្រុងដើម្បីជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រសើរ៕

img25112319 img2511231 img2511233 img2511234 img2511235 img2511236 img2511237 img2511238 img2511239 img25112310 img25112311 img25112312 img25112313 img25112314 img25112315 img25112316 img25112317 img25112318 img25112320 img25112321 img25112322 img25112323 img25112324 img25112326